- 2019-02-04 08:05:57
- ប្រដាល់
ឡៅ ស៊ីណាត ប្រាប់ស្ថានភាព ឡៅ ចិត្រា ដែលគេជិះមកប៉ះដៃចង្កូតម៉ូតូដួលម្សិលមិញ
- 2019-02-04 08:05:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ស៊ីណាត ប្រាប់ស្ថានភាព ឡៅ ចិត្រា ដែលគេជិះមកប៉ះដៃចង្កូតម៉ូតូដួលម្សិលមិញ
ចន្លោះមិនឃើញ
ឡៅ ស៊ីណាត ដែលជាបងប្រុសរបស់ ចិត្រា ថាប្អូនរបស់ខ្លួនមិនមានរបួសអ្វីធ្ងន់ធ្ងរឡើយ សម្រាក៣-៤ថ្ងៃ ជាសះស្បើយវិញហើយ អាចប្រកួតបាន។
ស៊ីណាត បានឲ្យដឹងថាមុននេះថា មានគេជិះជ្រែគេចឡាន ហើយក៏ជ្រុលមកប៉ះម៉ូតូ ចិត្រា កំពុងជិះលើផ្លូវហើយដួលតែម្ដងទៅ ចំណែករបួសវិញដាច់រលាត់បន្តិចបន្តួចប៉ុណ្ណោះ សម្រាប់ប៉ុន្មានថ្ងៃទៅជាពីរបួស និងចូលហាត់ត្រៀមការប្រកួតបានជាធម្មតាវិញហើយ។
រំលឹកដែរថា កីឡាករ ឡៅ ចិត្រា ដួលម៉ូតូកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ហើយមានរបួសមិនអាចឡើងប្រកួតក្នុងកម្មវិធីរបស់សង្វៀនបាយ័នបាននោះឡើយ ជំនួសមកវិញដោយកីឡាករ ចាន់ ស៊ីណាត។ ប្អូនប្រុស ឡៅ ចន្រ្ទា រូបនេះក៏នឹងត្រូវចូលប្រកួតនៅសង្វៀន One នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯប្រទេសថៃ៕