- 2019-01-25 08:21:23
- ប្រដាល់
ពេជ្រ ម្ទេសខ្មាំង សប្បាយបំផុត ពេលបានទៅផ្សព្វផ្សាយគុនខ្មែរជាថ្មីនៅមីយ៉ាន់ម៉ា
- 2019-01-25 08:21:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ ម្ទេសខ្មាំង សប្បាយបំផុត ពេលបានទៅផ្សព្វផ្សាយគុនខ្មែរជាថ្មីនៅមីយ៉ាន់ម៉ា
ចន្លោះមិនឃើញ
អ្នកលេងកណ្ដាប់ដៃ ពេជ្រ ម្ទេសខ្មាំង សប្បាយចិត្តបំផុតនៅពេលបានដំណឹងថាត្រូវទៅប្រកួតនៅមីយ៉ាន់ម៉ាជាថ្មី ព្រោះជាបំណងរបស់ខ្លួនបានចេញផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិឲ្យគេស្គាល់ទៀតហើយ។
ម្ចាស់មេដាយខ្សែក្រវាត់របស់ទូរទស្សន៍ PNN ខាងលើនេះបានឲ្យដឹងថា បន្ទាប់ពីបានដំណឹងថាត្រូវឡើងសង្វៀនជាថ្មីនៅឯប្រទេសមីយ៉ាន់ម៉ា រួចមក ក៏ចាប់ផ្ដើមហ្វឹកហាត់ត្រៀមជាបណ្ដើរៗហើយ។ ឥលូវនេះកំពុងហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិខ្លះៗ និងហាត់ខ្លួនឯងខ្លះទៀតដែរ។
ម្ទេសខ្មាំង ប្រាប់ទៀតថា ការហ្វឹកហាត់គឺផ្ដោតលើការរត់យកកម្លាំងស៊ុហ្វ និងហ្វឹកហាត់កណ្ដាប់ដៃ ព្រោះខ្លួនល្អដៃដែរ។ ចំពោះដៃគូប្រកួតវិញ មើលតាមវីដេអូកន្លងទៅគឺល្អដៃ និងទាត់ជើងក្រោម។ បើទោះជាយ៉ាងក៏ដោយរូបគេនឹងខំប្រឹងប្រែងក្នុងការប្រកួតមួយនេះ ដើម្បីឲ្យអ្នកនិយមទស្សនាប្រដាល់បានស្គាល់ពីគុនខ្មែរបន្ថែមទៀត។
រំលឹកដែរថា កីឡាករ ពេជ្រ ម្ទេសខ្មាំង របស់កម្ពុជានឹងឡើងសង្វៀន WLC របស់ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ជាមួយជើងខ្លាំងរបស់វៀតណាម Nguyen Tran Duy Nhat។ អ្នកប្រដាល់មកពីខេត្តកណ្ដាលខាងលើនេះធ្លាប់ឈ្នះ១ដងរួចហើយកាលពីឆ្នាំ២០១៨កន្លងទៅនៅលើទឹកដីមីយ៉ាន់ម៉ា៕