- 2019-01-10 23:30:00
- ប្រដាល់
ផ្ដួលថៃសន្លប់ទឹកទី១ ថ្ងៃមុន ធឿន ធារ៉ា ទទួលបានតម្លៃខ្លួនប៉ុន្មាន?
- 2019-01-10 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ដួលថៃសន្លប់ទឹកទី១ ថ្ងៃមុន ធឿន ធារ៉ា ទទួលបានតម្លៃខ្លួនប៉ុន្មាន?
ចន្លោះមិនឃើញ
បន្ទាប់ពីអាក់ខានឡើងសង្វៀន Max Muay Thai មួយរយៈពេលធំមក អ្នកលេងកែងមកពីខេត្ត ព្រៃវែង ធឿន ធារ៉ា បង្ហាញខ្លួនជាថ្មី និងបានផ្ដួលដៃសន្លប់ក្នុងទឹកទី១ថែមទៀតផង។ ការឡើងប្រកួតជាថ្មីនេះ គឺតម្លៃខ្លួនរបស់ ធារ៉ា គឺទទួលបានដូចពីមុនដដែលប្រហែល ៦០០ដុល្លារអាមេរិក។
តាមការឲ្យដឹងកីឡាករ ធឿន ធារ៉ា លើកឡើងថាការឡើងសង្វៀនថ្ងៃមុននេះតម្លៃខ្លួនគឺនៅដដែល ពោលគឺបានប្រហែល៦០០ដុល្លារ ប៉ុន្តែតំណែងជាគូឯកក្នុងកម្មវិធីបានដូចមុនទេ ព្រោះអីបាត់មុខយូរពេក។ អ្នកលេងគុនខ្មែររូបនេះក៏មិនដឹងថាឡើងប្រកួតប៉ុន្មានដងទៀតដែរ ទើបអាចឈានក្លាយជាគូឯកដូចមុននោះ។
ម្ចាស់មេដាយមាសថ្នាក់ជាតិ ២០១៧ ខាងលើបន្ថែមទៀតថា មុនពេលប្រកួតនៅថៃជាថ្មីនេះ ខ្លួនគិតថាប្រហែលមិនមានអ្នកគាំទ្រច្រើនដូចមុនទេ ប៉ុន្តែមិនមិនមែនដូច្នោះឡើយ នៅពេលប្រកួតនៅតែមានអ្នកគាំទ្រកម្ពុជាដែលធ្វើការនៅទីនោះ និងជនជាតិថៃដ៏ទៃទៀតដដែល។
បញ្ជាក់ផងដែរថា ធឿន ធារ៉ា ទើបបង្ហាញមុខជាថ្មីនៅសង្វៀន Max Muay Thai កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ នៅប្រទេសថៃ និងផ្ដួលជើងខ្លាំងថៃឲ្យសន្លប់ក្នុងទឹកទី១ទៀតផង។ អ្នកលេងគុនខ្មែររូបនេះអាក់ខានឡើងសង្វៀនខាងលើយូរគួរសមដែរ ព្រោះត្រូវចំណាយពេលមកប្រឡូកសង្វៀននៅកម្ពុជា៕