- 2019-01-02 07:54:31
- ប្រដាល់
ពេជ្រ ម្ទេសខ្មាំង បំណងធំបំផុតពេលប្រកួត Khmer Fight ថ្ងៃឆ្លងឆ្នាំនោះគឺ...
- 2019-01-02 07:54:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេជ្រ ម្ទេសខ្មាំង បំណងធំបំផុតពេលប្រកួត Khmer Fight ថ្ងៃឆ្លងឆ្នាំនោះគឺ...
ចន្លោះមិនឃើញ
អ្នកប្រដាល់ចិត្តសឿងរបស់កម្ពុជា ពេជ្រ ម្ទេសខ្មាំង បំណងធំរបស់ខ្លួនបំផុតដែលចូលរួមក្នុងកម្មវិធីប្រដាល់ឆ្លងឆ្នាំ Khmer Fight ប៉ុន្មានថ្ងៃមុននោះគឺចង់ឲ្យអន្តរជាតិបានដឹងច្បាស់ថាខ្មែរមានក្បាច់គុនរបស់ខ្លួន ប្រដាល់គុនខ្មែរ ជារបស់ខ្មែរមិនមែនយកពីប្រទេសណានោះទេ។
ជើងខ្លាំងគុនខ្មែរមិនដែលចេះខ្លាចដៃគូខាងលើនេះបានឲ្យដឹងថា ការប្រកួតនៃកម្មវិធី Khmer Fight នោះពិបាកគួរសមដែរ ព្រោះអីថៃគេល្អដែរ ហើយចេះកណ្ដាប់ដៃដូចគ្នាទៀតផង។ អាចថាពិបាកទម្រាំឈ្នះ ដោយសារតែកីឡាករថៃ Sanchai ភ្លាត់ចូលដៃរបស់ខ្លួនត្រង់ចំណុចក្បាលពោះ ហើយចាប់ផ្ដើមធ្លាក់កម្លាំង ទើប ម្ទេសខ្មាំង វ៉ៃសន្ធាប់រហូតផ្ដាច់បាននៅទឹកទី២តែម្ដងទៅ។
កីឡាករដើមកំណើតមកពីខេត្តកណ្ដាលរូបនេះបន្ថែមទៀតថា រំភើបណាស់ដែលបានចូលរួមក្នុងកម្មវិធីប្រដាល់ធំដុំបែបនេះ ដែលមានអ្នកទស្សនាច្រើន។ ចំណុចសំខាន់ដែលបានចូលរួមមួយទៀតនោះ គឺចង់ឲ្យគេឃើញពីសមត្ថភាពកីឡាករកម្ពុជា បានស្គាល់ច្បាស់អំពីគុនខ្មែរ ដែលបរទេសខ្លះមិនដឹងថាខ្មែរមានក្បាច់គុនផ្ទាល់ខ្លួនពិតប្រាកដមិនចំលងពីប្រទេសណាមួយឡើយ។
រំលឹកដែរថា កីឡាករ ពេជ្រ ម្ទេសខ្មាំង ជាអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាដែលធ្លាប់បង្ហាញមុខក្នុងកម្មវិធីប្រដាល់ធំៗនាពេលកន្លងមក ហើយថ្មីៗនេះមានមុខឡើងប្រកួតឆ្លងឆ្នាំ ២០១៨-២០១៩ Khmer Fight នៅពហុកីឡដ្ឋានមរតកតេជោ កាលពីថ្ងៃទី៣១ ខែធ្នូ ផងដែរ។ កីឡាកររូបនេះផ្ដួលថៃ Sanchai ឲ្យសន្លប់ក្នុងទឹកទី២ ក្នុងព្រឹត្តិការណ៍នោះ៕
វីដេអូ៖