• 2018-12-31 02:44:24
  • ប្រដាល់

អត់​បាន​មើល​ប្រដាល់​ល្ងាច​នេះ​ អាច​ខក​ចិត្ត​ព្រោះ​ជុំ​ដោយ​ Idol​ ស្រុក​ខ្មែរ​

  • 2018-12-31 02:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​គុន​ខ្មែរ​អន្តរជាតិ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ពិភពលោក​ ឈាន​ដល់​ថ្ងៃ​ចុង​ក្រោយ​ល្ងាច​នេះ​ហើយ។​ ប៉ុន្តែ​អ្វី​ដែល​ចាប់​អារម្មណ៍​បំផុត​នោះ ​គឺ​មាន​សុទ្ធ​តែ​គូរ​ពិសេស​ឡើង​លើ​សង្វៀន​តែ​មួយ​ អាច​ថា​ជា​រឿង​កម្រ​មួយ​ដែល​មាន​ជើង​ខ្លាំង​ច្រើន​រូប​ប្រកួត​ក្នុង​កម្មវិធី​តែ​មួយ​បែប​នេះ។​ កីឡាករ​ល្បីឈ្មោះ​របស់​កម្ពុជា​ទាំង​នោះ​រួម​មាន​ ឡៅ​ ចន្រ្ទា​ ឃីម​ ឌីម៉ា​ ឡៅ​ ចិត្រា​ ឡុង​ សំណាង​ ពេជ្រ​ ម្ទេសខ្មាំង​ ឯម​ ឡេងលី។​

កម្មវិធី​ប្រដាល់​ខាង​លើ​នេះ​នឹង​ចាប់​ផ្ដើម​ចាប់​ពី​ម៉ោង​ ៥ល្ងាច​តទៅ​ នៅ​ខាង​ក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេជោ៕​

ខាង​ក្រោម​ជា​កម្មវិធី​ប្រកួត​ទាំង​៨គូរ៖​

គូទី១​ ពេជ្រ ​ម្ទេសខ្មាំង​ VS

គូទី២​ ឡៅ​ ចិត្រា​ VS​ TOMASZ  LAMNAMOON (ប៉ូឡូញ)​

គូទី៣​ ឯម​ ឡេងលី​ VS​ NAPAKHAO SIRILAK (ថៃ)​

គូទី៤​ ឡៅ​ ចន្រ្ទា​ VS​ RIVIERE ERWAN(បារាំង)​

គូទី៥​ ឡុង​ សំណាង​ VS​ MOHAMMAD LABDI ​(ម៉ូរ៉ូកូ)​

គូទី៦​ ឃីម​ ឌីម៉ា​ VS​ MUENGNUENG POOMPUNMUANG​ (ថៃ)​

គូទី៧​ កំពែង​ ខ្មៅ​ VS​ ង៉ែត​ វុធ​

គូទី៨​ ធន់​ ចាន់តាក់​ VS​ ពុយ​ វណ្ណៈ​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់