- 2018-12-20 02:14:02
- ប្រដាល់
ថៃ រិទ្ធីថា Enthony ពិតជាអស្ចារ្យ តែរូបគេតាំងចិត្តជាអ្នកកីឡា
- 2018-12-20 02:14:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ រិទ្ធីថា Enthony ពិតជាអស្ចារ្យ តែរូបគេតាំងចិត្តជាអ្នកកីឡា
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេង ថៃ រិទ្ធី ត្រូវឡើងសង្វៀនសងសឹកឲ្យមិត្តរួមជាតិ មាស ម៉ើ ដែលធ្លាប់បរាជ័យក្រោមកណ្ដាប់ដៃជើងខ្លាំង Anthony Engelen ក្នុង ONE: ETERNAL GLORY នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ខាងមុននៅប្រទេសឥណ្ឌូណេស៊ី។
បទពិសោធឈ្នះ១ និងចាញ់១នៅសង្វៀន ONE Championship ថៃ រិទ្ធី បាននិយាយមុនការប្រកួតមកដល់ថា ៖«ពេលសម្រាកក្រៅពីវាយនៅ ONE ខ្ញុំអត់ធ្វើអ្វីផ្សេងក្រៅពីហាត់ប្រដាល់ទេ។ នេះជាអាជីពរបស់ខ្ញុំតែម្តង! បើមិនវាយដាក់ទ្រុង ក៏វ៉ៃសេរីដែរ»។
ថៃ រិទ្ធី បានទទួលស្គាល់ដៃគូរបស់ខ្លួនលើកនេះពិតជាមិនងាយស្រួលសម្រាប់រូបគេឡើយ ប៉ុន្តែរូបគេបានប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។ «មាស ម៉ើ និងខ្ញុំដូចបងប្អូនអីចឹង! ខ្ញុំចង់សងសឹកឲ្យគាត់ដែរ! តែខ្ញុំត្រូវប្រឹងហាត់ថែមទៀត។ ក្នុងកីឡា យើងមិនអាចមើលងាយគូប្រកួតបានទេ ជាពិសេសវាយក្នុងទ្រុងហ្នឹងតែម្តង។ បើវាយអស់ខ្យល់ក៏គេចូលចាប់ឃ្លេបានគឺចប់»។
«ខ្ញុំដឹងថា Engelen ខ្លាំង តែក្នុងនាមជាអ្នកកីឡា ខ្ញុំអត់ភ័យខ្លាចទេ។ ខ្ញុំមិនបាក់ទឹកចិត្តឡើយ ខ្ញុំមានតែខំហាត់បន្ថែមឲ្យកាន់តែខ្លាំងប៉ុណ្ណោះ»។
ដៃគូរបស់ ថៃ រិទ្ធី គឺ Anthony Engelen ជាជើងឯកខ្សែក្រវាត់ IFC Lightweight Champion បានត្រឡប់ចូលសង្វៀនវិញកាលពីខែវិច្ឆិកាកន្លងទៅនេះ និងបានធ្វើឲ្យកក្រើកព្រឹត្តិការណ៍ ONE: HEART OF THE LION នៅពេលរូបគេផ្តួល មាស ម៉ើ ដើមទឹកទី១។ ៨ថ្ងៃក្រោយឈ្នះកីឡាករកម្ពុជា រូបគេបានយកកីឡាករ Jimmy Yabo ទៀតនៅព្រឹត្តិការណ៍ ONE: WARRIOR'S DREAM ក្នុងទឹកទី១ដដែល៕