• 2018-12-05 02:55:49
  • ប្រដាល់

ម៉ន​ សាម៉េត អរគុណ​ចំពោះ​ការ​លើក​ទឹកចិត្ត​ ជា​ហេតុ​តស៊ូ​បាន​យូរ​ដល់​ពេល​នេះ​

  • 2018-12-05 02:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទម្ងន់​ ៥៧​-៦០​គីឡូក្រាម ម៉ន​ សាម៉េត​ ប្រាប់​មូល​ហេតុ​ដែល​តស៊ូ​ ខំប្រឹង​ប្រែង​ក្នុង​វិស័យប្រដាល់​តាំង​ពី​ឆ្នាំ​ ២០០៥​ ដល់​បច្ចុប្បន្ន​នេះ​ គឺ​ព្រោះ​មក​ពី​បាន​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​របស់​អ្នក​និយម​ទស្សនា​ក្បាច់​គុន។​

កីឡាករ ម៉ន សាម៉េត

ម៉ន​ សាម៉េត​ បាន​ឲ្យ​ដឹង​ថា​ បើ​គិត​តាំង​ពី​ឆ្នាំ​២០០៥​មក​ប្រហែល​ជាង​១០ឆ្នាំ​មក​ហើយ​ ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​មួយ​នេះ​ ហើយ​ក៏​មិន​អាច​នៅ​បាន​យូរ​ទៀត​ដែរ​ ព្រោះ​វ័យ​ក៏​ច្រើន​ កម្លាំង​ក៏​មិន​ដូច​មុន​នោះ​ឡើយ។​

កីឡាករ ម៉ន សាម៉េត

អ្នក​ប្រដាល់​មក​ពី​ភូមិ​ចុង​ព្រែក​រូប​នេះ​បន្ថែម​ថា​ កីឡាករ​ជំនាន់​ជា​មួយ​គ្នា​ពី​មុន​គេ​ឈប់​អស់​ហើយ​ នៅ​ឡើយ​តែ​ខ្លួន​នោះ​ទេ​ ដែល​នៅ​អាច​ប្រកួត​រក​លុយ​ចិញ្ចឹម​គ្រូសារ​បាន។​ ការ​ដែល​អាច​បន្ត​ការ​ប្រកួ​បាន​យូរ​បែប​នេះ​ គឺ​ដោយ​សារ​ការ​ខំ​ប្រឹង​ហ្វឹកហាត់​ រួម​ទាំង​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​គាំទ្រ។​ មួយ​រយៈ​នេះ​ សាម៉េត​ រវល់​ច្រើន​និង​ការ​ប្រកួត​ផ្សេងៗ​ ហើយ​ក៏​ផ្អាក​រក​ត្រី​សិន​ ព្រោះ​ត្រូវ​ហាត់​ខ្លាំង​ដើម្បី​ឡើង​សង្វៀន។​

ម៉ន សាម៉េត ឈ្នះសប្ដាហ៍មុន

ម៉ន​ សាម៉េត​ ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ តាំង​ពី​ជំនាន់​ ឯម​ លីថូ​ សារឿន​ ច័ន្ទ​ តាំង​ពី​អំឡុង​ឆ្នាំ​ ២០០៥​ មក​ម្ល៉េះ។​ ការ​ប្រកួត​ចុង​ក្រោយ​របស់​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​ឈ្នះ​ពិន្ទុ​ ឯម​ សុធី​ នៅ​សង្វៀន​ TV5​ ហើយ​គេ​នឹង​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ គុន​ខ្មែរ​អន្តរជាតិ​លើក​ទី២​ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​នៅ​ពេល​ខាង​មុខ​នេះ​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់