• 2018-12-03 09:38:01
  • ប្រដាល់

ម៉ន​ សាម៉េត​ បាន​ឡើង​ទៅ​ជុំ​ទី២​ ក្រោយ​វ៉ៃ​សប្បាយ​ៗ​កាល​ពី​ថ្ងៃ​សៅរ៍​

  • 2018-12-03 09:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្អ​កណ្ដាប់ដៃ​ ម៉ន​ សាម៉េត​ បាន​ឡើង​ទៅ​ជុំ​ទី២​ ពាន​រង្វាន់​ TV5​ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១​ ខែ​ធ្នូ​ ២០១៨​ កន្លង​ទៅ​នេះ​ បន្ទាប់​ពី​ឈ្នះ​សិស្ស​ប្អូន​ ឯម​ សុធី​។​

ម៉ន សាម៉េត ក្រហម

សាម៉េត​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃសៅរ៍​នោះ​ គឺ​វ៉ៃ​មិន​ទាន់​អស់​នោះ​ទេ​ ពោល​មិន​ទាំង​ប្រើ​កែង​ផង​ ព្រោះ​ស្រឡាញ់​រាប់អាន​ ឯម​ សុធី​ ដូច​ប្អូន​បង្កើត​ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ត្រូវ​ប្រកួត​ហើយ​ ដូច្នេះ​ត្រូវ​តែ​វ៉ៃ។​ ណា​មួយ​ក៏​វ៉ៃ​ប្រើ​ត្រឹម​បច្ចេកទេស​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ​ ចាញ់​ឈ្នះ​រឿង​ធម្មតា។​

អ្នក​នេសាទ​ និង​ជា​អ្នក​ប្រដាល់​ផង​រូប​នេះ​បន្ថែម​ថា​ សប្បាយ​រីករាយ​ដែល​បាន​ឡើង​ទៅ​ជុំ​ទី២​ ហើយ​នឹង​ប្រឹងប្រែង​បន្ត​ទៀត​ ដើម្បី​មាន​ឱកាស​ឆ្លង​ផុត​វគ្គ​ក្រោយៗ​ទៀត​ ព្រោះ​មិន​អាច​មើល​ស្រាល​កីឡាករ​ជំនាន់​ក្រោយ​បាន​ទេ។​

ម៉ន សាម៉េត ពេលឈ្នះ ឯម សុធី

រំលឹក​ដែរ​ថា​ ម៉ន​ សាម៉េត​ ជា​បេក្ខភាព​ម្នាក់​ទៀត​ហើយ​ ដែល​បាន​ឡើង​ទៅ​ជុំ​ទី២​ (១៦នាក់​) បន្ទាប់​ពី​ឈ្នះ​ដៃគូ​ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ។​ ការ​ប្រកួត​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៥៧គីឡូក្រាម​ នេះ​ប្រកួត​ជម្រុះ​រៀងរាល់​ល្ងាច​ថ្ងៃ​សៅរ៍​ នៅ​សង្វៀន​ប៉ុស្តិ៍លេខ៥​ ព្រែកកំពិល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់