• 2018-11-20 03:29:09
  • ប្រដាល់

កែវ​ រំចង់​ បញ្ជាក់​ហើយ​ថា​ជុំ​ដំបូង​អត់​ជួប​ Sensathan​ ទេ​ នៅ​កម្មវិធី​ Thai Fight

  • 2018-11-20 03:29:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ខេត្ត​បាត់ដំបង​ កែវ​ រំចង់​ ថា​ជុំ​ទី១​ នៃ​កម្មវិធី​ Thai Fight​ នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នោះ​ គឺ​មិន​ប៉ះ​គ្នា​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ Sensathan​ នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ជួប​បរទេស​វិញ​មិន​ទាន់​ដឹង​ថា​ជនជាតិ​អ្វី​ឡើយ។​

កីឡាករ កែវ រំចង់​

រំចង់​ បាន​លើក​ឡើង​តាម​ការ​ Live វីដេអូ​ថា​ តាម​ដំណឹង​នៃ​ការ​ប្រកួត​ក្នុង​កម្មវិធី​លំដាប់​ប្រទេស​ថៃ​ខាង​លើ​នេះ​ ខ្លួន​នឹង​ជួប​កីឡាករ​បរទេស​ ហើយ​នេះ​ក៏​វា​ដូច​និង​បំណង​របស់​ជើង​ខ្លាំង​កម្ពុជា​ផង​ដែរ។​ ព្រោះ​បើ​ឈ្នះ​ជុំ​ទី១​ទៅ​ អាច​មាន​ពេល​ច្រើន​ក្នុង​ការ​ហាត់​ត្រៀម​ខ្លួន​ប្រកួត​ជុំ​ទី២​ ឬ​ប៉ះ​ Sensathan​ បើ​គេ​ឈ្នះ​ដែរ។​

កីឡាករថៃ Sensathan

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​បាត់ដំបង​រូប​នេះ​បន្ថែម​ថា​ ការ​ប្រកួត​នៅ​ប្រទេស​ថៃ​លើក​នេះ​ ខ្លួន​សង្ឃឹម​ឈ្នះ​ច្រើន​ ព្រោះ​អី​បាន​ហ្វឹកហាត់​ដិតដល់​ បើ​គិត​ទៅ​ប្រហែល​១ខែ​ផង​ដែរ។​ បច្ចុប្បន្ន​នេះ​ទាំង​ទម្ងន់​ និង​ការ​ហូបចុក​គឺ​ប្រុងប្រយ័ត្ន​បាន​ល្អ​ណាស់​ ពោល​ហូប​តែ​បន្លែ​បំប៉ន​សុខភាព​ប៉ុណ្ណោះ​ មិន​សូវ​ហ៊ាន​ញុំ​អ្វី​ផ្ដេសផ្ដាស​ឡើយ​ខ្លាច​ឡើង​គីឡូ​វិញ។​

កីឡាករ កែវ រំចង់

បញ្ជាក់​ដែរ​ថា​ កីឡាករ​ កែវ​ រំចង់​ នឹង​ចូលរួម​ប្រកួត​ជម្រុះដើម្បី​ដណ្ដើម​ពាន​រង្វាន់​ស្ដេច​ថៃ​ ក្នុង​កម្មវិធី​ Thai Fight​ នា​ថ្ងៃ​ទី២៤​ ខែ​វិច្ឆិកា​ ២០១៨។​ អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​នឹង​ចាកចេញ​ពី​កម្ពុជា​នា​ថ្ងៃ​ទី២២​ខាង​មុខ​នេះ​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់