- 2018-11-17 22:58:00
- ប្រដាល់
សុខ ធីប្រាប់មូលហេតុដែលនាំឲ្យចាញ់ Lerdsila លើកទីពីរ
- 2018-11-17 22:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ធីប្រាប់មូលហេតុដែលនាំឲ្យចាញ់ Lerdsila លើកទីពីរ
ចន្លោះមិនឃើញ
ជើងខ្លាំងកម្ពុជា សុខ ធីបានបរាជ័យម្ដងទៀតក្នុងប្រកួតសងសឹកទល់នឹង ខ្លាចាស់ថៃ Lerdsila នៅ សង្វៀន One Championship កាលពីយប់មិញ។
ក្រោយបរាជ័យជាលើកទីពីរ កីឡាករវ័យ២០ឆ្នាំមកពីខេត្តបន្ទាយមានជ័យបានទទួលស្គាល់ថាខ្លួនធ្វើមិនសូវបានល្អសម្រាប់ការប្រកួតនេះ ពិសេសការភ្លាត់ដួលនៅទឹកទី៣ ដែលជាទឹកចុងក្រោយ។
លោកគ្រូ ហ៊ុន ច័ន្ទរាជក៏និយាយដូចគ្នាដែរថា បើមិនភ្លាត់ទឹកទី៣ទេ សុខ ធីអាចមានសង្ឃឹមឈ្នះព្រោះ២ទឹកកន្លងមករូបគេធ្វើបានល្អ។ ម្ចាស់ក្លឹប Cambodia Top Team ដដែលបន្តថា ទោះចាញ់លើកនេះក្ដីក៏លោកគ្រូនឹងបន្តជ្រោមជ្រែងឲ្យ សុខ ធីបានវាយនៅ One Championship បន្តទៀតនៅថ្ងៃមុខ។
ចំពោះមូលហេតុចម្បងដែលផ្ដល់ការលំបាកខ្លាំងដល់សុខ ធីគឺបញ្ហាសង្វៀនតែម្ដង។ សាមីខ្លួនបញ្ជាក់ថាសង្វៀនដាក់ទ្រុងរបស់ MMA មានទំហំធំជាងសង្វៀនប្រដាល់សេរី ធ្វើឲ្យរូបគេត្រូវចំណាយកម្លាំងច្រើនដើរចូលទៅវាយ ស្របពេលកីឡាករថៃដែលពូកែជើងនោះព្យាយាមថយជានិច្ចដើម្បីទាត់។
ដោយសារវាគឺជាលើកទីមួយរបស់ សុខ ធីក្នុងការវាយលើសង្វៀនទ្រុងបែបនេះទើបធ្វើឲ្យមានការលំបាកច្រើន ដូច្នេះរូបគេក៏ដូចជាលោកគ្រូបង្វឹក សុំការអភ័យទោស និងយោគយល់ពីអ្នកគាំទ្រកម្ពុជា និងសន្យាហ្វឹកហាត់ឲ្យកាន់តែខ្លាំងថែមទៀត៕