- 2018-11-17 00:49:42
- ប្រដាល់
ប៉ះ Lerdsila សុខ ធីនឹងវ៉ៃក្នុងទ្រុង MMA លើកដំបូងក្នុងអាជីព
- 2018-11-17 00:49:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ះ Lerdsila សុខ ធីនឹងវ៉ៃក្នុងទ្រុង MMA លើកដំបូងក្នុងអាជីព
ចន្លោះមិនឃើញ
សុខ ធី និង Lerdsila នឹងប្រកួតគ្នានៅគូទី១០ក្នុងកម្មវិធី One Championship ល្ងាចនេះ នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
កាលពីពាក់កណ្ដាលឆ្នាំ សុខ ធី និង Lerdsila ធ្លាប់ប៉ះគ្នាម្ដងរួចមកហើយនៅទីក្រុងម៉ាកាវ ដោយសុខ ធីបានចាញ់ទាំងមិនអស់ចិត្ត។ ប្រកួតកាលណោះគឺវ៉ៃក្បាច់គុនបុរាណខ្មែរលើសង្វៀនប្រដាល់សេរី (រេញ) ប៉ុន្តែសម្រាប់លើកនេះវិញគឺអ្នកទាំងពីរនឹងវាយដោយប្រើទ្រុង MMA តែម្ដង។
ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ Sabay ជើងខ្លាំងវ័យក្មេងកម្ពុជាបាននិយាយថាខ្លួនមិនដែលវាយក្នុងទ្រុង MMA បែបនេះទេពីមុនមក នេះគឺជាលើកទីមួយហើយ។
យ៉ាងណាលោកគ្រូ ហ៊ុន ច័ន្ទរាជ ឲ្យដឹងថាមិនថាក្នុងទ្រុង ឬលើសង្វៀនធម្មតាគឺគ្មានបញ្ហាអ្វីទេសម្រាប់សុខ ធីព្រោះ ទាំងគណៈកម្មការ និងអាជ្ញាកណ្ដាលនៅតែយកច្បាប់ប្រដាល់សេរីមកអនុវត្តន៍ដដែល ខុសតែមួយវាយលើសង្វៀន និងមួយវាយក្នុងទ្រុងប៉ុណ្ណោះ។
ចំពោះ Lerdsila វិញក៏បាននិយាយស្រដៀងគ្នាដែរថា ទោះលើសង្វៀន ឬក្នុងទ្រុងគឺរូបគេអាចវាយបានទាំងអស់ដើម្បីផ្ដល់ភាពងាយស្រួលដល់កម្មវិធី និងតម្រូវចិត្តអ្នកគាំទ្រឲ្យមានភាពប្លែកជាងមុន៕