- 2018-11-07 07:21:02
- ប្រដាល់
មាស ម៉ើ ចង់បានការគាំទ្រពីជនរួមជាតិ មុនឡើងកម្មវិធី One ចុងសប្ដាហ៍នេះ
- 2018-11-07 07:21:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស ម៉ើ ចង់បានការគាំទ្រពីជនរួមជាតិ មុនឡើងកម្មវិធី One ចុងសប្ដាហ៍នេះ
ចន្លោះមិនឃើញ
អ្នកលេងគុនចម្រុះរបស់កម្ពុជា មាស ម៉ើ ចង់បានគាំទ្រ លើកទឹកចិត្តពីជនរួមជាតិ មុនរូបគេតតាំងជាមួយជើងខ្លាំងកូនកាត់ពីរសាសន៍ឥណ្ឌូណេស៊ី ហុល្លង់ ក្នុងព្រឹត្តិការណ៍ ONE: HEART OF THE LION របស់សង្វៀន One Championships នាចុងសប្ដាហ៍នេះ។
មាស ម៉ើ មិនហ៊ានមើលស្រាលជើងខ្លាំង Engelen នោះទេ ប៉ុន្តែនឹងខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីស្វែងរកជ័យជម្នះក្នុងការបង្ហាញមុខជាលើកទី៣ ក្នុងកម្មវិធីល្បីលំដាប់ពិភពលោកមួយនេះ។ «លើកនេះគេមិនបានប្រាប់ទុកមុនយូរទេ ហើយខ្ញុំត្រូវវៃជំនួសគេទៀត។ គេផ្ដល់ដំណឹងឲ្យខ្ញុំនៅថ្ងៃទី២៦ ខែតុលា ខណៈពេលនោះខ្ញុំកំពុងនៅស្រុក។ គូរប្រកួតរបស់ខ្ញុំម្ដងនេះ គឺមិនអន់ទេ សមត្ថភាពគេខ្លាំង អាចវាយជាមួយជើងឯកពិភពលោកបាន»។
«គ្រួសាររបស់ខ្ញុំ ពួកគាត់តែងតែគាំទ្រខ្ញុំជានិច្ច ប៉ុន្តែខ្ញុំមានសំណូមពរដល់ជនរួមជាតិទាំងអស់ សូមកុំសើចចំអកអ្នកប្រដាល់ខ្មែរយើង នៅពេលដែលយើងចាញ់ការប្រកួតអន្តរជាតិនិមួយៗ។ សមត្ថភាពអ្នកប្រដាល់ស្រុកយើង មិនអាចប្រៀបធៀបជាមួយកីឡាករប្រទេសដទៃទៀតបានទេ» សម្ដី មាស ម៉ើ
ថ្វីបើមានការរិះគន់យ៉ាងណាក៏ដោយក៏ មាស ម៉ើ មានមោទនភាពដើម្បីតំណាងឱ្យប្រទេសរបស់ខ្លួន ហើយត្រេកអរដែលខ្លួនទទួលបានឱកាសដើម្បីប្រកួតក្នុងស្ថាប័នក្បាច់គុនធំបំផុតនៅអាស៊ី ONE Championships។
បញ្ជាក់ផងដែរថា កីឡាករ មាស ម៉ើ នឹងត្រូវប្រកួតតំណាងឲ្យកម្ពុជា តាមរយៈការដឹកនាំដោយសហព័ន្ធយុទ្ធគុនចម្រុះកម្ពុជា(MMA) នាថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី។ ជើងខ្លាំងកម្ពុជារូបនេះ ត្រូវប៉ះជាមួយកីឡាករ Anthony Engelen៕
អត្ថបទ៖ Matias Andres