- 2018-11-02 07:31:51
- ប្រដាល់
សហព័ន្ធ MMA កម្ពុជា នាំគ្រូជំនាញមកពីសិង្ហបុរី ជួយបន្ថែមក្បាច់គុនកូនសិស្ស
- 2018-11-02 07:31:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធ MMA កម្ពុជា នាំគ្រូជំនាញមកពីសិង្ហបុរី ជួយបន្ថែមក្បាច់គុនកូនសិស្ស
ចន្លោះមិនឃើញ
សហព័ន្ធយុទ្ធគុនចម្រុះកម្ពុជា បានអញ្ចើញអ្នកជំនាញប្រដាល់ក្នុងទ្រុងពីសិង្ហបុរី ដើម្បីជួយពង្រឹងសមត្ថភាពកីឡាករកម្ពុជា និងជាហ្វឹកហាត់ត្រៀមចូលរួមការប្រកួតនានាលើឆាកអន្តរជាតិផងដែរ។
លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា នេះជាជំហានទី១របស់សហព័ន្ធដែលនាំគ្រូជំនាញមកពីសិង្ហបុរី មកជួយពង្រឹងសមត្ថភាពកីឡាករ MMA កម្ពុជា ហើយនៅពេលក្រោយៗទៀត លោកនឹងព្យាយាមរកគ្រូមកពីអាមេរិក ឬប្រេស៊ីលមកបង្ហាត់បន្ថែមទៀត។
តាមរយៈការបង្វឹកនេះដែរ អគ្គលេខាធិការសហព័ន្ធខាងលើនេះ យល់ឃើញថាល្អមែនទែន សិស្សគុនរបស់លោកហាកចាប់បានលឿន និងទទួលបានតិចនិកថ្មី និងប្លែកតែម្ដង។ គ្រូជនជាតិសិង្ហបុរីខាងរូបនេះ ពិតជាបង្រៀនបានល្អមែន ព្រោះលោកយល់ពីកីឡាករកម្ពុជាចេះគុនខ្មែរ ដូច្នេះលោកព្យាយាមបូកបញ្ចូលក្បាច់ផ្សេងៗបានយ៉ាងល្អ ដើម្បីឲ្យសិស្សគុនដែលចូលរួមទាំងនោះសិក្សារៀនសូត្រតាមដោយមិនពិបាកនោះឡើយ។
ចំណែកលោក Nicholas JJ Lee ដែលជាគ្រូបង្វឹកក៏បានលើកឡើងថា លោកចូលចិត្តបង្ហាត់បង្រៀនកីឡាករកម្ពុជា ដោយសារពួកគេខិតខំហ្វឹកហាត់ដោយយកចិត្តទុកដាក់។ គ្រូបង្វឹករូបនេះបង្រៀនគ្រប់ក្បាច់ទាំងអស់របស់ MMA។ គ្រូប្រដាល់វ័យ២២ឆ្នាំម្នាក់សន្យានឹងជួយកម្ពុជាឲ្យមានភាពល្បីល្បាញនៅអាស៊ីនេះ។
កម្មវិធីហ្វឹកហាត់ជាមួយលោកគ្រូសិង្ហបុរី Nicholas JJ Lee ធ្វើឡើងល្ងាចនៅក្លឹបប្រដាល់ Cambodian Top Team ហើយថ្ងៃទី៥ វិច្ឆិកា ២០១៨ លោកវិលត្រលប់ទៅ ហើយប្រហែលជា២សប្ដាហ៍ទៀតគ្រូប្រដាល់ខាងលើនេះនឹងមកជាថ្មីដើម្បីកីឡាករកម្ពុជាទៀត៕