- 2018-10-25 08:47:59
- វិភាគ
៥រឿងដែលអ្នកអាចមិនដឹងពី Champions League យប់មិញ
- 2018-10-25 08:47:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥រឿងដែលអ្នកអាចមិនដឹងពី Champions League យប់មិញ
ចន្លោះមិនឃើញ
UEFA Champions League សប្ដាហ៍ទី៣វគ្គសន្សំពិន្ទុតាមពូលបានបញ្ចប់ត្រឹមយប់មិញ ក្នុងនោះ Tottenham, Liverpool, Barcelona, Atletico, Inter និង Dortmund បានទទួលលទ្ធផលសមតាមបំណង និងខ្លះទៀតរងការខកចិត្តរៀងៗខ្លួន។ ខាងក្រោមគឺជារឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយចំនួនដែលអ្នកអាចមិនបានដឹង៖
១. Kane បន្តស៊ុតចូលក្រៅដីពានទ្វីបអឺរ៉ុប
Harry Kane រកបាន៧គ្រាប់ពីការប្រកួតក្រៅដី៧លើករបស់ខ្លួននៅ Champions league។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសតែតបញ្ចូលទី PSV Eindhoven ពីការលើកបាល់របស់ Christian Eriken។ យ៉ាងណាការប្រកួតយប់មិញបញ្ចប់ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះ។
២. Henryដឹកនាំ Monaco លេងពានអឺរ៉ុបលើកដំបូង
Monaco ធ្វើបានលទ្ធផលស្មើគ្នា ១-១ ជាមួយ Bruges ក្រោមការដឹកនាំនៅ Champoins League លើកទីមួយរបស់វីរបុរស Thierry Henry។ នេះគឺជា១ពិន្ទុលើកដំបូងរបស់អ្នកចាត់ការសញ្ជាតិបារាំងក្រោយដឹកនាំបាន២ប្រកួតចាញ់១ និងស្មើ១។ Monaco រកគ្រាប់ដោយ Moussa Sylla ហើយ Bruges រកគ្រាប់បានដោយ Wesley Moraes។
៣. Casillas សង្គ្រោះបាល់ប៉េណាល់ទី
Iker Casillas បានសង្គ្រោះបាល់ប៉េណាល់ទី១គ្រាប់កាលពីយប់មិញជាបាល់ទី៤ហើយរបស់គេនៅ Champions league។ អ្នកចាំទីឆ្នើមសញ្ជាតិអេស្ប៉ាញសង្គ្រោះបាល់១៩លើកក្នុងអាជីពមិនរាប់វគ្គទាត់ប៉េណាល់ទីកាត់សេចក្ដី ក្នុងនោះ១៥លើកជាមួយ Real Madrid, ២លើកជាមួយអេស្ប៉ាញ និង២លើកជាមួយ Porto។
៤. Hakimi បញ្ជូនបាល់ Hat Trick
Achraf Hakimi កីឡាករខ្ចីជើងពី Real Madrid បង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ក្នុងនាមជាខ្សែការពារឆ្វេង។ កីឡាករសញ្ជាតិម៉ារ៉ុកបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Dortmund ស៊ុតបញ្ចូលទី៣គ្រាប់ក្នុងជ័យជម្នះ ៤-០ លើជើងខ្លាំង Atletico Madrid។
៥. យុវជនអង់គ្លេសស៊ុតចូលឲ្យ Dortmund
Jadon Sancho បានស៊ុតបញ្ចូលទីគ្រាប់ទី៣ឲ្យ Dortmund យកឈ្នះ Atletico Madrid ៤-០ កាលពីយប់មិញ។ កីឡាករវ័យ១៨ឆ្នាំក្លាយជាជនជាតិអង់គ្លេសទី១ដែលលេងឲ្យក្លឹបបរទេសហើយអាចស៊ុតចូលនៅ Champions League គិតចាប់ពីឆ្នាំ២០០៥មក បន្ទាប់ពីវីរបុរស David Beckham ធ្លាប់ស៊ុតឲ្យ Real Madrid ទល់នឹងក្លឹប Rosenborg របស់ន័រវែស៕