- 2018-10-19 04:12:40
- ប្រវត្តិ
ពាក់ស្រោមជើងប្រភេទនេះរាល់ដង ចុះស្គាល់មុខស្ថាបនិកនិងម៉ាកវាទេ?
- 2018-10-19 04:12:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក់ស្រោមជើងប្រភេទនេះរាល់ដង ចុះស្គាល់មុខស្ថាបនិកនិងម៉ាកវាទេ?
ចន្លោះមិនឃើញ
ស្រោមជើងដែលមានក្រឡាស្អិតនៅខាងក្រោម ត្រូវបានអ្នកលេងបាល់ទាត់ជាច្រើនចូលចិត្តពាក់វាណាស់ ដោយសារតែវាជួយជើងនិងស្បែកជើងស្អិតជាប់គ្នាល្អ ពេលកំពុងលេង។
យ៉ាងណាមិញ មានមនុស្សតិចតួចណាស់ដឹងម៉ាកនិងស្ថាបនិកផលិតស្រោមជើងនេះ។ ស្រោមជើងក្រឡាអុចៗនេះជាផលិតរបស់ក្រុមហ៊ុន TruSox ដែលមានលោក Jim Cherneski ជាស្ថាបនិក។ តើលោក Jim Cherneski ជានរណា?
Jim Cherneski ជាបុរសជនជាតិអាមេរិក ហើយក៏ធ្លាប់ជាកីឡាករបាល់ទាត់ផងដែរ។ ក្នុងអាជីព Jim វ័យ៤៤ឆ្នាំធ្លាប់លេងបាន៧ក្លឹប និងបច្ចុប្បន្នកំពុងដឹកនាំក្លឹបតូចមួយឈ្មោះថា Egerton។ លោកបានវិនិយោគលើក្រុមហ៊ុនផលិតស្រោមជើងសំភារៈកីឡា TruSoxកាលពីឆ្នាំ២០១០។ កីឡាករល្បីឈ្មោះជាច្រើនដូចជា Gareth Bale, Luis Suarez, Robin van Persie, Arjen Robben សុទ្ធសឹងតែចូលចិត្តពាក់ស្រោមជើងនេះ Jerome Boateng។
កីឡាករទាំងនោះភាគច្រើនប្រើប្រភេទស្រោមជើងខ្លី ពាក់ពីលើស្រោមជើងវែងដែលជាផលិតផលឧបត្ថម្ភលើក្រុមរបស់ពួកគេ។ យ៉ាងណាមិញ TruSox ត្រូវបានហាមមិនឲ្យប្រើក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្សីកន្លងទៅ។
World Cup 2018 ក្រុមជម្រើសជាតិអង់គ្លេសត្រូវបាន FIFA ពិន័យជាប្រាក់៥ម៉ឺនផោនដោយសារកីឡាកររបស់ពួកគេ៣រូប Dele Alli, Eric Dier និង Raheem Sterling ពាក់ស្រោមជើងម៉ាក TruSox។ មូលហេតុនៃការពិន័យនៃដោយ TruSox មិនបានចូលរួមសហការឧបត្ថម្ភក្នុង World Cup ឡើយ។ ដូច្នេះ FIFA បានធ្វើច្បាប់តឹងរ៉ឹងមិនឲ្យម៉ាកផលិតផលដែលមិនមែនជាដៃគូលេចឈ្មោះក្នុងទីលានឡើយ៕