- 2018-10-04 08:14:45
- ប្រដាល់
ឡុង សំណាង និង ពេជ្រ ម្ទេសខ្មាំង ជាកីឡាករស្រឡាញ់ការហ្វឹកហាត់
- 2018-10-04 08:14:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង សំណាង និង ពេជ្រ ម្ទេសខ្មាំង ជាកីឡាករស្រឡាញ់ការហ្វឹកហាត់
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ ឡុង សំណាង និង ពេជ្រ ម្ទេសខ្មាំង ត្រូវបានគ្រូបង្ហាត់ប្រដាល់មួយចំនួនសរសើរថា ជាកីឡាករដែលស្រលាញ់ និងព្យាយាមហ្វឹកហាត់ ហេតុនេះហើយទើបលទ្ធផលប្រកួតរបស់ពួកគេកន្លងមកល្អប្រសើរ។
បើតាមលោក ហេង ប៊ុនឃីម ជាគ្រូថ្នាលជម្រើរើសជាតិគុនខ្មែរ ដែលនៅជិតស្និទ្ធជាមួយកីឡាករទាំងពីរបានប្រាប់ថា អ្នកទាំងពីរពិតជាឧស្សាហ៍ក្នុងការហ្វឹកហាត់មែន ទោះជាមិនមានការប្រកួតក៏ពួកគេនៅតែហ្វឹកហាត់ដែរ។ លុះត្រាណាឡើងប្រកួតរួច ឬមានបញ្ហាសុខភាពទើបអាក់មិនហ្វឹកហាត់។
គ្រូៗទាំងនោះប្រាប់ទៀតថា កីឡាប្រដាល់នេះ អ្នកណាដែលឧស្សាហ៍ហាត់គឺល្អណាស់ដែលធ្វើឲ្យសមត្ថភាពរបស់គេកើនឡើងជាលំដាប់។ ជាក់ស្ដែងទាំង សំណាង និង ម្ទេសខ្មាំង ត្រូវបានមើលឃើញថា មានសមត្ថភាពរីកចម្រើនខ្លាំង។
កីឡាករ ឡុង សំណាង និង ពេជ្រ ម្ទេសខ្មាំង ជាជើងខ្លាំងនាពេលបច្ចុប្បន្នដែលបានក្ដោបឱកាសឡើងប្រកួតស្ទើរគ្រប់សង្វៀន។ សំណាង ជើងខ្លាំងទម្ងន់ ៦៣.៥ គីឡូក្រាម ទើបឈ្នះខ្សែក្រវាត់១គ្រឿងនៅសង្វៀនអាស៊ីអាគ្នេយ៍ និងជាម្ចាស់មេដាយប្រាក់កីឡាជាតិលើទី២។ ម្ទេសខ្មាំង ជាម្ចាស់ខ្សែក្រវាត់របស់១គ្រឿងរបស់សង្វៀន PNN លើប្រភេទទម្ងន់៥៧គីឡូក្រាម និងធ្លាប់ឈ្នះក្នុងកម្មវិធីធំ Khmer Thai Fight ហើយថ្មីៗនេះទើបយកឈ្នះកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ាថែមទៀតផង។ ក្រៅពីនេះរូបគេក៏ជាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម២០១៧ម្នាក់ផ្នែកប្រដាល់សកល៕