• 2018-10-03 03:27:49
  • ប្រដាល់

រឿង​ សោភ័ណ្ឌ​ ពេជ្រ ​ម្ទេសខ្មាំង​ បង្ហាញ​ខ្លួន​លើក​ទី១​ ម្ចាស់​ WLC​ ពេញ​ចិត្ត​ខ្លាំង​

  • 2018-10-03 03:27:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​នេះ​ជា​លើក​ទី១​សម្រាប់​កីឡាករ​កម្ពុជា​ ពេជ្រ ​ម្ទេស​ខ្មាំង​ រឿង​ សោភ័ណ្ឌ​ ហើយ​មាន​លទ្ធផល​ចាញ់​១​ និង​ឈ្នះ១​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ពេញ​ចិត្តពេញ​ថ្លើម​ម្ចាស់​សង្វៀន​លំដាប់​អន្តរជាតិ​របស់​មីយ៉ាន់ម៉ា​ WLC​ នេះ​តែ​ម្ដង។​

ម្ចាស់​កម្មវិធី WLC និង​ រឿង សោភ័ណ្ឌ​

ក្រោយ​ការ​បញ្ចប់​កម្មវិធី​ប្រកួត​ខាង​លើ​នេះ​ គេ​ឃើញ​មាន​អ្នក​គាំទ្រ​ជនជាតិ​មីយ៉ាន់ម៉ា​ មួយ​ចំនួន​ពេញ​ចិត្ត​ការ​ប្រកួត​របស់​ ម្ទេសខ្មាំង​ និង​ សោភ័ណ្ឌ​ ជា​ខ្លាំង​ផង​ដែរ​ តាម​រយៈ​ការ​សុំ​ថត​រូប​ជា​មួយ​ និង​បាន​ស្រែក​ថា​ «Idol»​ អី​ជា​ដើម។​

រូបភាព WLC

ចំណែក​ម្ចាស់​កម្មវិធី​ World Lethwei Championship​(WLC)​ ក៏​បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ និង​គាំទ្រ​ខ្លាំង​ផង​ដែរ​ ចំពោះ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​ខាង​លើ​នេះ​ និង​ថែម​ទាំង​សរសើរ​ថា​ពួកគេ​ពិត​ជា​មាន​ទម្រង់​វ៉ៃ​បាន​ល្អ​ណាស់។​ បើ​ទោះ​ជា​ រឿង​ សោភ័ណ្ឌ​ មិន​ទទួល​បាន​ជ័យជម្នះ​ក៏​ដោយ​ ប៉ុន្តែ​លោក​លើក​មេដៃ​សរសើរ​ថា​វ៉ៃ​ល្អ​ខ្លាំង។​ បន្ថែម​ពី​នេះ​ទៅ​ទៀត​ លោក​នឹង​ព្យាយាម​រៀបចំ​ឲ្យ​ជើង​ខ្លាំង​រូប​នេះ​បាន​ប្រកួត​លើក​ក្រោយៗ​ទៀត។​

លោក ហ៊ុន ច័ន្ទរាជ្យ​ និង​កីឡាករកម្ពុជា​

រំលឹក​ដែរ​ថា​ ជា​លើក​ទី១​ហើយ​សម្រាប់​កីឡាករ​ រឿង​ សោភ័ណ្ឌ​ និង​ ពេជ្រ ​ម្ទេតស​ខ្មាំង​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រដាល់​របស់​មីយ៉ាន់ម៉ា​ World Lethwei Championship​(WLC)​ កាល​ពី​ថ្ងៃ​ទី២៩​ ខែ​កញ្ញា​ ២០១៨​ កន្លង​ទៅ​នេះ។​ ខណៈ​កីឡា​ការិនី​ នៅ​ ស្រីពៅ​ ធ្លាប់​ទទួល​បាន​ជ័យជម្នះ​២លើក​មក​ហើយ​កម្មវិធី​មួយ​នេះ​ពី​មុន​មក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់