- 2018-09-19 06:37:57
- ប្រដាល់
ហេតុអ្វី ឡៅ ចិត្រា ល្បីខ្លាំង និងកម្រចាញ់ស្ទើរគ្រប់ការប្រកួត?
- 2018-09-19 06:37:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វី ឡៅ ចិត្រា ល្បីខ្លាំង និងកម្រចាញ់ស្ទើរគ្រប់ការប្រកួត?
ចន្លោះមិនឃើញ
សម្រាប់អ្នកចូលចិត្តគុនខ្មែរ ច្បាស់ណាស់ដឹងអំពីសមត្ថភាពរបស់ ឡៅ ចិត្រា ថាកម្រិតវិជ្ជាគុនកីឡាកររូបនេះខ្លាំង និងមានប្រជាប្រិយយ៉ាងណាខ្លះ។ ដែលរាល់ការប្រកួតរបស់ជើងខ្លាំងមកពីឆត្រយោង ៩១១ ខាងលើ ភាគច្រើនទទួលបានជ័យជម្នះ ខណៈការប្រកួតទាំងនោះគឺគ្របលើដៃគូតែម្ដង មិនថាជាកីឡាករចាស់វស្សា ឬបរទេសដែលខ្លាំងមកប្រកួតមិត្តភាព រួមទាំងខ្សែក្រវាត់ក៏ដោយ។ តោះ មកមើលការលើកឡើងរបស់រៀមច្បងរបស់ ចិត្រា បកស្រាយខាងក្រោម។
ឡៅ ស៊ីណាត់ អតីតជើងខ្លាំងគុនខ្មែរពីមុនមក បានឲ្យដឹងថា កត្តាដែលធ្វើឲ្យប្អូនប្រុសរបស់លោកមានសមត្ថភាពខ្លាំងបែបនេះ ទី១ ការខិតខំប្រឹងប្រែងហ្វឹកហាត់បានល្អ និងបានដិតដល់។ ទី២ គឺការថែរក្សាសុខភាព ហូបចុកបានត្រឹមត្រូវមានកម្លាំងពេញក្នុងការប្រកួតនិមួយៗ។ កីឡាករមានស្នៀតល្អហើយ តែមិនសូវមានកម្លាំងក៏ប្រកួតមិនកើតដែរ។ និងទី៣ គឺទឹកចិត្តក្លាហាន មោះមុត និងទេពកោសល្យ(ដុង)ពីកំណើតផងដែរ។ បើមានតែចិត្ត ហើយគ្មានក្បាច់ គ្មានស្នៀតប្រយុទ្ធត្រឹមត្រូវទេក៏មិនអាចទៅរួចដែរ។ ត្រង់ចំណុចនេះ ចិត្រា មិនដែលមានភាពតក់ស្លុតនៅពេលប៉ះដៃគូល្អ ឬខ្លាំងនោះឡើយ។
រំលឹកដែរថា មានកីឡាករជើងចាស់ច្រើនណាស់ ដែលធ្លាប់រងបរាជ័យក្រោយថ្វីដៃអ្នកប្រដាល់ថ្មីថ្មោងរបស់ក្លឹបប្រដាល់ឆត្រយោង ៩១១ ឡៅ ចិត្រា។ កីឡាកររូបនេះជោគជ័យខ្លាំងក្នុងវិស័យប្រដាល់គុនខ្មែរ គេធ្លាប់ឈ្នះមេដាយថ្នាក់ជាតិច្រើនគ្រឿង ធ្លាប់ឈ្នះកម្មវិធីប្រាក់លានពីមុនមកនៅសង្វៀនអាស៊ីអាគ្នេយ៍ និង CNC និងធ្លាប់ឈ្នះមេដាយស៊ីហ្គេម ២០១៧ នៅម៉ាឡេស៊ី និងជាជើងឯករងខ្សែក្រវាត់ខារាប៉ាវផងដែរ។ មានតែ ផល សោភ័ណ្ឌ ម្នាក់គត់ដែលអាចយកឈ្នះ ចិត្រា នាជំនួបផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារាប៉ាវរដូវកាលទី៤ មួយរយៈពេលធំចុងក្រោយនេះ៕
វីដេអូ៖