- 2018-08-29 04:21:01
- ប្រវត្តិ
តើកម្ពុជាឈ្នះមេដាយកីឡាទ្វីបអាស៊ីប៉ុន្មានហើយគិតពីឆ្នាំ១៩៥៤?
- 2018-08-29 04:21:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើកម្ពុជាឈ្នះមេដាយកីឡាទ្វីបអាស៊ីប៉ុន្មានហើយគិតពីឆ្នាំ១៩៥៤?
ចន្លោះមិនឃើញ
កម្ពុជាធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី១២ដងហើយគិតទាំងឆ្នាំ២០១៨នេះ បន្ទាប់ពីចូលរួមប្រកួតលើកដំបូងនៅឆ្នាំ១៩៥៤ដែលជាការប្រកួតកីឡាទ្វីបអាស៊ីលើកទី២នៅប្រទេសហ្វីលីពីន ខណៈលើកទី១ឆ្នាំ១៩៥១នៅប្រទេសឥណ្ឌា។
បើនិយាយពីមេដាយសរុបវិញ កម្ពុជាឈ្នះបាន៩គ្រឿងហើយគឺមាស៣ ប្រាក់២ និងសំរឹទ្ធ៤។ ខាងក្រោមជាប្រវត្តិឆ្នាំដែលកម្ពុជាចូលរួមប្រកួត ឈ្នះមេដាយ និងឈ្មោះអត្តពលិកដែលឈ្នះមេដាយសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា ។
យ៉ាងណាសម្រាប់កីឡាទ្វីបអាស៊ីឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ីមិនទាន់ចប់ឡើយ កម្ពុជានៅមានកីឡាករ កីឡាការិនីបន្តប្រកួតស្វែងរកមេដាយទៀត៕