- 2018-08-10 03:14:32
- ប្រវត្តិ
ទីផ្សារអង់គ្លេសបិទតែក្លឹបនៅអាចលក់កីឡាករចេញបានឬអត់?
- 2018-08-10 03:14:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីផ្សារអង់គ្លេសបិទតែក្លឹបនៅអាចលក់កីឡាករចេញបានឬអត់?
ចន្លោះមិនឃើញ
ទីផ្សារដោះដូរកីឡាករនៅអង់គ្លេសបានបិទទ្វារជាស្ថាពរកាលពីយប់មិញខណៈក្លឹបមួយចំនួនបានទិញកីឡាករនៅវិនាទីចុងក្រោយហើយក្លឹបខ្លះក៏មិនអើពើដូចករណី Tottenham Hotspur មិនបានទិញសូម្បីតែម្នាក់។
ទោះជាទីផ្សារនៅអង់គ្លេសបិទទ្វារមែនតែវារារាំងតែការទិញកីឡាករចូលប៉ុណ្ណោះ ចំពោះការលក់ចេញវិញគឺក្លឹបទាំង២០នៅតែអាចលក់កីឡាករបានរហូតដល់ថ្ងៃទី៣១ ខែសីហាទៅឲ្យក្លឹបនៅលីគកំពូលធំៗផ្សេងទៀតនៅអឺរ៉ុប ដូចជាលីគ អេស្ប៉ាញ, អ៊ីតាលី និងអាល្លឺម៉ង់ជាដើម។
តាមច្បាប់របស់ FIFA ទីផ្សារដោះដូរកីឡាករត្រូវមានរយៈពេលយូរបំផុត១២សប្ដាហ៍ ឬ៣ខែប៉ុន្តែនៅ Premier League មានការបោះឆ្នោតឲ្យទីផ្សារបិទមុនរដូវកាលចាប់ផ្ដើមដើម្បីកុំឲ្យរំខានដល់ប្រព័ន្ធលេងរបស់ក្រុម។ ច្បាប់នៅអង់គ្លេសទើបតែអនុវត្តន៍រដូវកាលនេះប៉ុណ្ណោះ។
មានតែ Premier League ទេដែលអនុវត្តន៍ច្បាប់នេះតែឯងក្រៅពីនោះលីគធំផ្សេងទៀតនៅតែបិទចំថ្ងៃ៣១ សីហាជាមួយគ្នា។ យ៉ាងណាការបិទមុនប្រកួតផ្លូវការចាប់ផ្ដើមវាល្អសម្រាប់ក្លឹបក្នុងការផ្ដោតអារម្មណ៍ចំពោះការប្រកួតដោយគ្មានការរំខាន៕