- 2018-07-02 04:29:21
- ប្រដាល់
ឡុង រ៉ាមី៖ មិនផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីទេ បែបមិនអាចឈ្នះដូចនេះឡើងទៅជុំទី២ទេ
- 2018-07-02 04:29:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡុង រ៉ាមី៖ មិនផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីទេ បែបមិនអាចឈ្នះដូចនេះឡើងទៅជុំទី២ទេ
ចន្លោះមិនឃើញ
អ្នកប្រដាល់ស្រករក្រោយ ឡុង រ៉ាមី ថា បើរូបគេមិនបានយុទ្ធសាស្ត្រថ្មី ហើយនៅឈរវ៉ៃទល់មុខគ្នាកាលពីថ្ងៃសៅរ៍កន្លងទៅ ប្រហែលមិនអាចឈ្នះដៃគូបានឡើងទៅជុំទី២នៃពានរង្វាន់ TV5 ទម្ងន់៦០គីឡូក្រាមនោះទេ។
ឡុង រ៉ាមី បានឲ្យដឹងក្រោយប្រកួតថា ទម្រាំអាចឈានទៅវគ្គទី២បន្តទៀតបាន ក៏ពិបាកបន្តិចដែរកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយសារតែប៉ះចំដៃគូ គេមាឌធំជាង និងបទពិសោធប្រកួតក៏ច្រើនជាងទៀតផង។ ដោយមានការតាំងចិត្តខ្ពស់ និងប្ដេជ្ញាមុនការប្រកួតថា ត្រូវតែឈ្នះប្រកួតនេះជាដាច់ខាត ទើបតស៊ូខំប្រឹងរហូតទទួលបានជ័យជម្នះ។
អ្នកប្រដាល់វ័យក្មេងខាងលើលើកឡើងទៀតថា នៅចុងទឹកទី១ ឈរវ៉ៃមួយទៅមួយមកទល់មុខគ្នា ប៉ុន្តែដោយដឹងថាដៃគូផ្លែធ្ងន់ជាង ទាត់កាត់ល្អទៀត ដូច្នេះក៏ប្ដូរវិធីវ៉ៃថ្មី ព្រោះបើធ្វើបែបនេះទៀតចាញ់គេវិញហើយ។ ចូលទឹកបន្ទាប់កីឡាករវ័យឆ្លាតម្នាក់នេះ ក៏ចាប់ផ្ដើមវ៉ៃមួយៗ និងឆាកចេញជានិច្ច ដែលដើម្បីសន្សំពិន្ទុ ហើយក៏ធ្វើឲ្យដៃគូពិបាកវ៉ៃផង។
សម្រាប់ការប្រកួតចាញ់ធ្លាក់នេះដែរ រ៉ាមី យល់ថាខ្លួនឯងក៏នៅធ្វើមិនទាន់ល្អទាំងស្រុងដែរ ព្រោះអីដៃនៅយឺត ខណៈពេលដែលញ៉ាកដៃបានហើយ ប៉ុន្តែបោះជង្គង់មិនសូវចេញ បើចេញក៏មិនសូវមានទម្ងន់ទៀតផង។
ឡុង រ៉ាមី ជាកូនសិស្សមកពីក្លឹបប្រដាល់ខ្លារខិន គេជាបេក្ខភាពម្នាក់ឡើងទៅជុំទី២ ដែលមានកីឡាករ១៦នាក់ ចុងក្រោយ។ ប្រកួតកាលពីថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ២០១៨ កន្លងទៅនេះឈ្នះពិន្ទុកីឡាករ លី តឿន នៅសង្វៀន TV5៕