• 2018-06-08 06:42:59
  • បាល់ទាត់

គ្រូ​ក្រោន ​ថា​រៀប​ចំ​ខ្លួន​រួច​ស្រេច ​ក្នុង​ការ​លេង​ទល់​ក្រុម​បឹង​កេត

  • 2018-06-08 06:42:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Sean Sainbury គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ ​ថា​ការ​ប្រកួត​ជាមួយ​ក្រុម​បឹង​កេត​ចុង​សប្ដាហ៍​នេះ គឺ​ជា​ប្រកួត​ដែល​ក្រុម​ទាំង​មូល​រង់ចាំ ​និង​បាន​រៀប​ខ្លួន​រួច​ជា​ស្រេច​។

ភ្នំពេញ​ក្រោន​កាល​ពី​សប្ដាហ៍​មុន​បាន​យក​ឈ្នះ​លើ​ក្រុម​វេស្ទើន​ក្នុង​លទ្ធផល ១-០ ​។ យកបាន​៣​ពិន្ទុ​បន្ថែម​នេះ ​បាន​ធ្វើ​ឱ្យ​ពួកគេ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​មាន​១៤​ពិន្ទុ ​ចាញ់​ក្រុម​កំពូល​​តារាង​បឹង​កេត ​៦​ពិន្ទុ។ យ៉ាងណាមិញ ​ក្រុម​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា​៦​សម័យ​កាល​នេះ ​នឹង​ត្រូវ​តតាំង​ជាមួយ​បឹង​កេត ​នៅ​ថ្ងៃ​សៅរ៍ ​វេលា​ម៉ោង​៦​ល្ងាច​ចុង​សប្ដាហ៍​នេះ​ហើយ នា​កីឡដ្ឋាន RSN។

មុន​ការ​ប្រកួត​ធំ​នេះ​ចាប់​ផ្ដើម ​លោក Sean ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន ​ដឹង​ច្បាស់​ថា​នេះ​ជា​ការ​ប្រកួត​មួយ​ដែល​អ្នក​គាំទ្រ​កំពុង​រង់ចាំ។ មិន​មែន​តែ​អ្នក​គាំទ្រ​នោះ​ទេ ​លោក​និង​កីឡាករ​ផ្ទាល់ ក៏​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជក់ចិត្ត​នេះ​ដែរ។ ​លោក​រំពឹង​ថា​នឹង​អាច​យក​ឈ្នះ​ការ​ប្រកួត​នេះ​បាន ​ដើម្បី​អ្នក​គាំទ្រ​របស់​ក្រោន ​បើ​ទោះ​ជា​បឹង​កេត ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​លីគ​កំពូល​កម្ពុជា​ក៏​ដោយ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់