- 2018-06-04 03:14:51
- ប្រដាល់
សុខ រឹទ្ធ យំមិនអស់ចិត្ត ខណៈឪពុក មិនពេញចិត្តលទ្ធផល កាត់ក្ដីនៅកីឡាជាតិ
- 2018-06-04 03:14:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ រឹទ្ធ យំមិនអស់ចិត្ត ខណៈឪពុក មិនពេញចិត្តលទ្ធផល កាត់ក្ដីនៅកីឡាជាតិ
ចន្លោះមិនឃើញ
កីឡាករ សុខ រឹទ្ធ និងឪពុករបស់ខ្លួន មិនពេញចិត្តចំពោះការកាត់ក្ដីរបស់អាជ្ញាកណ្ដាលក្នុងការប្រកួតកីឡាជាតិលើកនេះឡើយ ដោយសំអាងថាមិនយុត្តិធម៌។
សុខ រឹទ្ធ បានចាញ់ពិន្ទុ កីឡាករ ហឹម សេរី នៅមុននេះបន្តិច ក្នុងការប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស។ ក្រោយពីចប់ការប្រកួតទៅ លោក សុខ ញ៉ិល ឪពុករបស់ សុខ រឹទ្ធ បាននិយាយថាលោកមិនពេញចិត្តចំពោះលទ្ធផលនៃការកាត់ក្ដីនេះឡើយ ត្បិតអីកូនរបស់លោកធ្វើបានល្អ និងដេញវាយកីឡាករ សេរី រហូតមកបែរជាចាញ់ទៅវិញ។ មិនត្រឹមតែប៉ុណ្ណោះទេ សុខ រឹទ្ធ សាមីខ្លួនផ្ទាល់ក៏មិនអស់ចិត្តដែរ រហូតដល់យំឯណោះ ដោយយល់ថាខ្លួនវាយចូលច្រើន និងត្រូវគោលដៅជាង សេរី ហេតុអ្វីបានជាចាញ់ទៅវិញ។
បើតាមការមើលជាក់ស្ដែង របស់អ្នកគាំទ្រវិស័យកីឡាប្រដាល់នៅកម្ពុជា ក៏មិនពេញចិត្តចំពោះការកាត់សេចក្ដីរបស់ចៅក្រមដែរ។ យ៉ាងណាមិញ ក្រុមការងារ Sabay នឹងបង្ហាញហេតុផលចំពោះការកាត់ក្ដីនេះបន្ថែម ដោយសួរចៅក្រមផ្ទាល់តែម្ដងនៅពេលក្រោយទៀត៕