• 2018-05-31 08:37:32
  • ប្រដាល់

ខ្លាំង​មែន ឈុត សេរីវណ្ណថង ​ធន់ មករា ​និង​សុខ ធី វាយគូប្រកួត​ឱ្យបោះបង់​ដូច​គ្នា

  • 2018-05-31 08:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​២ ​វិញ្ញាសា​ប្រដាល់​សេរី​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ​បាន​បញ្ចប់​ថ្ងៃ​ទី​២​ហើយ ​នៅ​មុន​នេះ​បន្តិច។

កីឡាករ​ល្អ​ៗ​ដូចជា ឈុត សេរីវណ្ណថង ​ធន់ មករា ​និង​សុខធី សុទ្ធ​តែ​ធ្វើ​បាន​ល្អ និង​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​ដូច​គ្នា។ សេរីវណ្ណថង អ្នក​ប្រដាល់​តំណាង​ខេត្ត​បាត់​ដំបង ​និង ​ធន់ មករា ​សុទ្ធ​តែ​ផ្ដួល​ដៃ​គូ​ត្រឹម​ទឹក​១​ប៉ុណ្ណោះ ​ពោល​គឺ​ស៊ី​ងាយ​ៗ​មិន​អស់​កម្លាំង​ច្រើន។ ដោយ​ឡែក សម្រាប់ សុខ ធី ​វិញ ហាក់​ដូចជា​ពិបាក​បន្ដិច ​ដោយ​ត្រូវ​រង់ចាំ​រហូត​ដល់​ទឹក​៣​ឯ​ណោះ ទើប​អាច​វាយ​ឱ្យ​ដៃ​គូ​សន្លប់​បាន។

នៅ​ថ្ងៃ​ស្អែក​នេះ ពួកគេ​ទាំង​៣​នាក់​នឹង​ត្រូវ​ប្រកួត​បន្ដ​ទៀត ហើយ​ សុខ ធី និងត្រូវប៉ះ​ជាមួយ ធន់ មករា ​ដើម្បី​ប្រជែង​យក​កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​មេដាយ​មាស ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នេះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់