• 2018-05-05 23:57:00
  • ប្រដាល់

ល្ងាច​នេះ ធឿន ធារ៉ា ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ថៃ​សិស្ស​ប្អូន សែនស្ថាន​ហើយ

  • 2018-05-05 23:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​កែង​កម្ពុជា ធឿន ធារ៉ា ​នឹង​ត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​ថៃ Kitti ​ដែល​ជា​សិស្ស​ប្អូន​របស់​កីឡាករ​ពូកែ​ឌឺ ​សែនស្ថាន ​ហើយ​នៅ​សង្វៀន Max Muay Thai ​នៅ​វេលា​ម៉ោង​៧:២០​នាទី​ល្ងាច​​ត​ទៅ។

នេះ​ជា​ប្រកួត​សំខាន់​ដែល​មិន​អាច​មើល​ស្រាល​បាន​របស់ ធារ៉ា ព្រោះ​ថា​ដៃ​គូ​របស់​គេ​នេះ​ពូកែ​គ្រប់​ក្បាច់​ដូចកីឡាករ​កម្ពុជា​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Kitti ​នេះ ​ក៏​មិន​ទាន់​ស្គាល់​បរាជ័យ​ដែរ​នា​ប៉ុន្មាន​ប្រកួត​កន្លង​មក​នេះ។ ដូច្នេះ​ហើយ ​ការ​ប្រកួត​ល្ងាច​នេះ​នឹង​កក្រើក​សង្វៀន​នៅ​ប្រទេស​ថៃ​តែ​ម្ដង។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​ធារ៉ា ត្រូវ​តែ​យក​ជ័យជម្នះ​លើ​កីឡាករ​ខាង​លើ​ឱ្យ​បាន​សិន ដើម្បី​ជា​ឱកាស​មួយ​សម្រាប់​ទៅ​ប្រកួត​ជាមួយ សែនស្ថាន បន្ដ​ទៀត៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់