- 2018-05-06 01:42:00
- កីឡាផ្សេងៗ
បណ្ឌិតសភាតេក្វាន់ដូកម្ពុជា នឹងជួយអ្វីខ្លះដល់តេក្វាន់ដូ WTF បន្ទាប់ពីបើកជាផ្លូវការ?
- 2018-05-06 01:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ឌិតសភាតេក្វាន់ដូកម្ពុជា នឹងជួយអ្វីខ្លះដល់តេក្វាន់ដូ WTF បន្ទាប់ពីបើកជាផ្លូវការ?
ចន្លោះមិនឃើញ
បន្ទាប់ពីប្រកាសបើកជាផ្លូវការស្ថាប័នកីឡា បណ្ឌិតសភាតេក្វាន់ដូកម្ពុជា នាព្រឹកមិញនេះរួមមក ថ្នាក់ដឹកនាំសំខាន់ៗ បង្ហាញពីចក្ខុវិស័យចំនួន៤ នឹងត្រូវអនុវត្តជាបន្តបន្ទាប់ដើម្បីពង្រឹងសមត្ថភាព និងការអភិវឌ្ឍន៍ចំណុចផ្សេងឲ្យតាមកម្រិតអន្តរជាតិ។
លោក ជ្រឹង សុធា អនុប្រធានសហព័ន្ធតេក្វាន់ដូ WTF បានឲ្យដឹងថា តាមពិតទៅ បណ្ឌិតសភាតេក្វាន់ដូកម្ពុជា បានធ្វើសកម្មភាពជាច្រើនរួមមកហើយ ក្នុងការជួយជ្រោមជ្រែង។ ការបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលគ្រូជាតិ គ្រូអន្តរជាតិ មានការប្រកួតជាតិ អន្តរជាតិ និងការផ្លាស់ប្ដូរបទពិសោធរបស់សិស្សគុនរវាងគ្នាទៅវិញទៅមកជាមួយអន្តរជាតិ។
អនុប្រធានខាងលើបន្តថា បណ្ឌិតសភាតេក្វាន់ដូកម្ពុជា មានចក្ខុវិស័យចំនួន៤បន្ថែមទៀត៖
ទី១ លើកកម្ពស់វិស័យតេក្វាន់ដូ WTF ឲ្យមានស្តង់ដារខ្ពស់ជាងនេះនៅក្នុងតំបន់ និងពិភពលោក
ទី២ លើកកម្ពស់សមត្ថភាពសិស្ស គ្រូបង្វឹក និងថ្នាក់ដឹកនាំឲ្យមានសមត្ថភាពទទួលស្គាល់កម្រិតស្តង់ដារអន្តរជាតិ
ទី៣ ចូលរួមចែករំលែក និងគាំទ្រចក្ខុវិស័យក្ដីសង្ឃឹមតេក្វាន់ដូនាឆ្នាំ២០២៣ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ទី៤ បង្កើតមូលនិធិដើម្បីគាំទ្រកីឡាករ កីឡាការិនី ក៏ដូជាវិស័យកីឡាតេក្វាន់ដូកម្ពុជាផងដែរ។
សម្រាប់ពិធីប្រកាសបើកជាផ្លូវការស្ថាប័នកីឡា បណ្ឌិតសភាកីឡាតេក្វាន់ដូកម្ពុជា នេះធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី៥ ខែឧសភា ឆ្នាំ ២០១៨ នៅឯពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពប្រធានសហព័ន្ធតេក្វាន់ដូ WTF ហង់ ជូនណារ៉ុន និងថ្នាក់ដឹកនាំសហព័ន្ធជាច្រើននាក់ទៀត។ ក្រៅពីនោះក៏មានការប្រគល់សំលៀកបំពាក់សម្រាប់ប្រើប្រាស់នៅពេលសម្ដែងក្នុងកីឡាជាតិលើកទី២ ពីសំណាក់អង្គការ Heart to Heart ផងដែរ៕