- 2024-11-19 13:10:00
- បាល់ទាត់
Manchester City រៀបចំកុងត្រារបស់ Haaland ជាមួយថ្លៃពលកម្មថ្លៃបំផុតនៅ EPL
- 2024-11-19 13:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Manchester City រៀបចំកុងត្រារបស់ Haaland ជាមួយថ្លៃពលកម្មថ្លៃបំផុតនៅ EPL
ចន្លោះមិនឃើញ
Erling Haaland នៅសល់កុងត្រាជាមួយ Manchester City ដល់ឆ្នាំ២០២៧ ប៉ុន្តែពេលគិតមកដល់ពេលនេះក្លឹបបានរៀបចំបន្តកុងត្រាបន្ថែមបាត់ទៅហើយ ជាមួយការផ្ដល់ថ្លៃពលកម្មថ្ងៃបំផុតមួយនៅ English Premier League ។
តាមរបាយការណ៍របស់ Manchester City នឹងផ្ដល់ថ្លៃពលកម្មប្រមាណ៥០ម៉ឺនផោនក្នុងមួយសប្ដាហ៍ ដែលជាចំនួនថ្លៃពលកម្មមួយថ្លៃបំផុតនៅ EPL ខណៈ Kevin De Bruyne ទទួលបានថ្លៃពលកម្ម៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍ជាចំនួនថ្លៃពលកម្មថ្លៃបំផុតនាពេលបច្ចុប្បន្ន។ សម្រាប់ការបន្តកុងត្រាបន្ថែមនោះគឺនឹងបន្តរហូតដល់រដូវកាល២០២៨-២០២៩។
កុងត្រាថ្មីនោះមានន័យថា Haaland នឹងទទួលបានជាង៣០លានដុល្លារក្នុងមួយឆ្នាំ។ យ៉ាងណាសម្រាប់ថ្លៃពលកម្មបច្ចុប្បន្នដល់ឆ្នាំ២០២៧ គឺ Haaland នៅតែទទួលបានតម្លៃពលកម្មចាស់ប្រមាណ៣៧៥០០០ផោនក្នុងមួយសប្ដាហ៍។
Haaland បានឈ្នះពាន Premier League ២លើកហើយជាមួយ Manchester City និង ឈ្នះ Champions League ចំនួន១លើកជាមួយពានឯកជនផ្ទាល់ខ្លួនមានដូចជា Golden Boot និង ពានរង្វាន់កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ២លើកផងដែរ បន្ទាប់ពីផ្ទេរចូលមកកាន់មេឃខៀវត្រឹមតែ២រដូវកាល៕