
- 2025-03-26 01:48:00
- បាល់ទាត់
Real Madrid ផ្ដល់កិច្ចសន្យា៥ឆ្នាំឲ្យ Alexander-Arnold
- 2025-03-26 01:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid ផ្ដល់កិច្ចសន្យា៥ឆ្នាំឲ្យ Alexander-Arnold
ចន្លោះមិនឃើញ
Real Madrid កាន់តែខិតជិតក្នុងការយកបានខ្សែការពារស្លាបស្ដាំរបស់ Liverpool ហើយគឺកីឡាករ Alexander-Arnold ដែលសុពលភាពកុងត្រាមានរយៈពេល៥ឆ្នាំ បន្ទាប់ពីការផ្ទេរនោះនឹងធ្វើឡើងដោយគ្មានតម្លៃខ្លួនតែម្ដង បន្ទាប់ពីខ្សែការពារអង់គ្លេសរូបនេះផុតកុងត្រានៅហង្សក្រហមក្រោយចប់រដូវកាលនេះ។
ខ្សែការពារខាងលើចាប់ចិត្តចង់ទៅកាន់ទឹកដីអេស្ប៉ាញខ្លាំង និងរំពឹងថា នឹងបានចូលរួមជាមួយក្រុមលោក Carlo Ancelotti ក្រោយពេលដែលគេចប់កុងត្រាជាមួយក្រុមហង្សក្រហមនៅបញ្ចប់រដូវកាលនេះ។ ការផ្ទេរផ្លូវការមិនទាន់កើតឡើងទេ ព្រោះគ្រប់យ៉ាងនៅរង់ចាំការជជែកបន្ថែមរវាង Liverpool និង សាមីខ្លួន ដើម្បីបិទបញ្ចប់កុងត្រារបស់ខ្លួន។
ក្នុងនោះដែរប្រភពពីអេស្ប៉ាញបានទម្លាយថា Real Madrid បានដាក់កិច្ចសន្យាមានរយៈពេល៥ឆ្នាំ ឲ្យទៅ Arnold និងបានទុកពេលឲ្យរូបគេធ្វើការងារដែលនៅសល់បញ្ចប់កិច្ចសន្យាជាមួយ ក្លិបចាស់របស់គេ ក្នុងការទទួលបានឱកាសទៅលេងនៅអេស្ប៉ាញ។ ខ្សែការពារវ័យ២៦ឆ្នាំរូបនេះបច្ចុប្បន្ននៅតែមានឱកាសលេងស្ទើរតែគ្រប់ការប្រកួត ហើយក៏ធ្វើបានល្អដែរក្នុងរដូវកាលនេះ តែយ៉ាងណាគេនៅមិនទាន់ទទួលបានការប្រកាសពីការបន្តកុងត្រាថ្មីនៅហង្សក្រហមនៅឡើយ បើទោះបីជាកុងត្រាចាស់នឹងផុតនៅចុងរដូវកាលនេះក៏ដោយ៕