• 2025-03-26 02:10:00
  • បាល់ទាត់

Nick Taylor ថា ​បច្ចេកទេស​លេង​កម្ពុជា​​អន់​ខ្លាំង​

  • 2025-03-26 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ស្លាប​ជម្រើស​ជាតិ​កម្ពុជា​ Nick Taylor បាន​និយាយ​ថា ​​កម្រិត​បច្ចេកទេស​លេង​របស់​កម្ពុជា​មាន​កម្រិត​អន់​ខ្លាំង​ ក្រោយ​ពេល​ចាញ់​ក្រុម អារូបា ដែល​មាន​ Ranking ទី​១៩៥​ក្នុង​លទ្ធផល​២-១ កាល​ពី​​យប់មិញ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​។

​ខ្សែ​បម្រើ​ខាង​លើ​បាន​និយាយ​ថា នៅ​​វគ្គ​ទី​១ របូត​ពីរ​គ្រាប់​សមត្ថភាព​លេង​យ៉ាប់​ខ្លាំង ហើយ​នៅ​វគ្គ​ទី​២​ កម្ពុជា​អាច​លេង​បាន​ល្អ​មក​វិញ​ខ្លះ និង​មាន​កម្លាំង​ក្នុង​ការ​ប្រយុទ្ធ​។ តែ​ការ​ប្រកួត​កម្ពុជា​មាន​កាត​ក្រហម​ទើប​ធ្វើ​ឲ្យ​ក្រុម​ពិបាក​យក​ឈ្នះ​ត្រឡប់​ម​ក​វិញ​ ។ ​​សម្រាប់​រូប​គេ​យល់​ថា ការ​ប្រកួត​ទាំង​មូល​គឺ​កម្ពុជា​មាន​កម្រិត​បច្ចេកទេស​អន់​ខ្លាំង​ក្នុង​ការ​​ប្រកួត​មួ​យ​នេះ​។

​បន្ថែម​លើ​ការ​លើក​ឡើង​ខាង​លើ​លោក Koji Gyotoku គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក៏​បាន​លើក​ឡើង​ពី​ការ​បរាជ័យ​នេះ​ថា លោក​ពិត​ជា​​មាន​ការ​សោកស្ដាយ និង​ព្រម​ទទួល​ខុស​ត្រូវ​សម្រាប់​លទ្ធផល​ដែល​ចាញ់​នេះ​។ ​​គ្រប់​យ៉ាង​វា​បាន​ធ្វើ​ឲ្យ​លោក​​​មាន​​ការ​ខក​ចិត្ត​។ នៅ​ពេល​ចាប់​ផ្ដើម​លេង​នៅ​វគ្គ​ទី១​ គឺ​​កម្ពុជា​របូត​គ្រាប់​បាល់​ដល់​ទៅ​២​គ្រាប់ ព្រោះ​តែ​ជា​កំហុស​មិនអាច​​បិទ​ដៃ​គូ​បាន​​៕​​​​​​

Phon Pheaktra

មតិយោបល់