
- 2025-03-25 00:58:00
- បាល់ទាត់
Arda Güler ជឿថា Real Madrid នឹងធ្វើឲ្យខ្លួនជោគជ័យលើវិថីបាល់ទាត់នេះ
- 2025-03-25 00:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arda Güler ជឿថា Real Madrid នឹងធ្វើឲ្យខ្លួនជោគជ័យលើវិថីបាល់ទាត់នេះ
ចន្លោះមិនឃើញ
បង្ហាញខ្លួនបាត់បង្ហាញខ្លួនបាត់ ពេលខ្លះស្ទើរតែមិនបានលេង Arda Güler គិតថា ពេលនេះខ្លួនត្រឹមតែជាតួជំនួសប៉ុណ្ណោះក្នុងក្រុម Real Madrid ហើយនៅថ្ងៃមុខគេតាំងចិត្តថា នឹងធ្វើឲ្យបានល្អ ព្រមទាំងជោគជ័យនៅក្លិបយក្សនេះឲ្យបាន។
តាំងពី២០២៣មកគេបង្ហាញខ្លួនបានតែ ២៨ប្រកួតប៉ុណ្ណោះឲ្យក្លិបយក្សអេស្ប៉ាញ Real Madrid បន្ថែមលើសពីនេះគេជាតួជំនួសសម្រាប់ការប្ដូរចូលឬពេលកីឡាករមានរបួសនានា។ យ៉ាងណា Arda Güler គេបាននិយាយពីអនាគតរបស់គេថា «...ថ្ងៃអនាគតខ្ញុំនឹងជោគជ័យនៅ Real Madrid ។ ខ្ញុំនៅតែមានជំនឿចិត្តនៅក្លិបនេះ ហើយខ្ញុំនឹងជោគជ័យនៅថ្ងៃណាមួយ គ្រប់យ៉ាងវានឹងកើតឡើងនៅថ្ងៃណាមួយមិនខាន។ Real Madrid បានផ្ដល់គម្រោងជីវិតលើវិថីបាល់ទាត់សម្រាប់ខ្ញុំ ហើយខ្ញុំនៅតែជឿជាក់...» ។
Arda Güler ជាកីឡាករជម្រើសជាតិ ទួរគី ដែលទទួលបាន ភាពជោគជ័យក្នុងក្រុមជម្រើសជាតិរបស់គេ បច្ចុប្បន្ននេះគេបានដើរយ៉ាងសំខាន់ក្នុងក្រុមជម្រើសជាតិដែលមិនអាចខ្វះបានក្នុងនាមជាអ្នកនាំលេង និងអ្នកដែលបានបង្កើតឱកាសឲ្យក្រុមជម្រើសជាតិរបស់គេ។ ក្នុងក្រុម Real Madrid ក៏ដូចគ្នា ដ្បិតតែមិនសូវទទួលបានឱកាសលេង ប៉ុន្តែគេក៏ត្រូវបានគេចាត់ទុកថា ជាយុវជនលេចធ្លោម្នាក់ផងដែរ៕