• 2023-03-23 05:46:01
  • បាល់ទាត់

ពិត​ជា​ល្អ​មើល! ​ធឿន ធារ៉ា ប៉ះ​កីឡាករ​៣សាសន៍​ផ្សេង​គ្នា ​ស្រប​ពេល បឹត សង្ឃឹម ​ប៉ះ​វ៉ាន់ វឿន ​យក​ខ្សែ​ក្រវ៉ាត់​

  • 2023-03-23 05:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ WURKZ ​ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី២ ឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ​ដោយ​កីឡាករ​កម្ពុជា​២រូប​​នឹង​ប៉ះ​គ្នា​គឺ ​កីឡាករ វ៉ាន់ វឿន ជាមួយកីឡាករ ​បឺត សង្ឃឹម។

​អ្នក​ទាំង​២ក៏ធ្លាប់​មាន​ប្រវត្តិ​ប៉ះគ្នា​ច្រើន​លើក​ច្រើន​សារ​ដែរ ហើយ​លទ្ធផលវិញ​គឺមានឈ្នះចាញ់​ទៅ​មក​។ ក្រៅ​ពី​គូ​ដណ្តើម​ខ្សែក្រវាត់ក៏​នៅ​មាន​គូ​ដណ្តើម​ចំណាត់​ថ្នាក់លេខ​៣ផង​ដែរវាង ស៊ន រ៉ាគីម និង គង់ ហូវ។ បន្ទាប់​ពី​គូខ្សែក្រវាត់ ​IPCC Kun Khmer ក៏នូវ​មានការ​ប្រកួតដ៏​គួរ​អារម្មណ៍​ក្នុង​ចំណោម​អ្នក​គាំទ្រ​គុន​ខ្មែរ​ នោះជាការប្រកួត 1Vs3 ដណ្តើមពានជើងឯកគុនខ្មែរអន្តរជាតិ ដែល ធឿន ធារ៉ា ម្ចាស់​ខ្សែ​ក្រវាត់ ​IPCC Kun Khmer World Champion នឹងត្រូវ​ស្វាគមន៍​កីឡាករ​បរទេស​មកពី​៣​ជាតិ​សាសន៍​ផ្សេង​គ្នា។

​ការប្រកួតធ្វើឡើងក្នុងច្បាប់១ទឹក៩នាទី។ បើធឿន ធារ៉ា​ អាចទទួលបាន​ពានប្រសិនបើ​អាច​ផ្តួល​ដៃ​គូ​សន្លប់​ទាំង​៣​នាក់ ប៉ុន្តែ​បើ​ផ្តួល​បាន​ក្រោម​៣នាក់​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ទៅ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់។ ​ធឿន ធារ៉ា ក៏​ធ្លាប់​ចំណាយ​ពេល​មិន​ដល់​ពាក់កណ្តាល​ផ្លូវផង​ផ្តួលកីឡាករ​៣រូបឱ្យ​សន្លប់ ​និងគ្រងពានកណ្តាប់មាសគុនខ្មែរមុនគេ។ ក្រៅពី​គូសំខាន់ៗ នេះ​ក៏នៅមាន​គូប្រកួត​ជក់ចិត្ត ជា​ច្រើន​ទៀតសម្រាប់​ការ​បិទ​បញ្ចប់​រដូវកាល​ទី​២។

ការ​ប្រកួត​ដ៏អស្ចារ្យ​នេះ​ធ្វើឡើង​នាថ្ងៃទី២៥ខែមីនា​ ឆ្នាំ២០២៣ ​នៅផ្សារទំនើប ​ជីបម៉ុង 271 មេហ្គាម៉ល​ រាជធានីភ្នំពេញ ចាប់ពីម៉ោង៧ល្ងាច​តទៅ ​និងផ្សាយផ្ទាល់លើទូរទស្សន៍ Town Full HDTV, ​ហ្វេសប៊ុកផេក Town Full HDTV និង WURKZ។ ​ក្នុង​ឱកាស​ប្រកួត​នេះ​ដែរ ​ក៏​នឹង​មាន​ផ្ទាំង​ទស្សនីយភាព​គុន​ល្បុក្កតោ ​និង​កម្មវិធី​ជា​ច្រើន​ទៀត​ផង​ដែរ។ គួរដឹងដែរថា អ្នកដែលនៅពីក្រោយភាពល្បីល្បាញដែលធ្វើឲ្យគុនខ្មែរល្បីមកដល់សព្វថ្ងៃក្នុងកម្មវិធី Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេសនេះ មានអ្នកឧកញ៉ា លាង ម៉េង និង អ្នកឧកញ៉ា លាង ឃុន៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់