- 2023-07-04 12:51:37
- បាល់ទាត់
ហេតុអ្វីកីឡាករបាល់ទាត់ល្បីៗចូលចិត្តរុំស្គុតសនៅកដៃ?
- 2023-07-04 12:51:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីកីឡាករបាល់ទាត់ល្បីៗចូលចិត្តរុំស្គុតសនៅកដៃ?
ចន្លោះមិនឃើញ
កីឡាករបាល់ទាត់ល្បីៗឈ្មោះជាច្រើន ឬកីឡាករជាច្រើនលេងនៅលីគកំពូលធំៗ ត្រូវបានសង្កេតឃើញថាចូលចិត្តរុំស្គុតសនៅកដៃ។ ហេតុអ្វីបានជាមាននិន្នាការបែបនេះ?
បើតាមយោបល់របស់សារព័ត៌មាន Goal ហេតុផលមួយចំនួនខាងក្រោមដែលនាំមានការពេញនិយមដូច្នេះ។
ហេតុផលទីមួយ គឺដើម្បីការពារកដៃរបស់កីឡាករពីរបួស។ ក្នុងការលេងបាល់ទាត់អាជីព ការប្រជែងដោយប្រើកម្លាំងបាយ គឺកើតមានឡើងជាញឹកញាប់ ហើយតំបន់កដៃនេះ គឺងាយនឹងរបួសណាស់ នៅពេលប៉ះទង្គិច ឬដួល។ ហេតុដូចនេះ ការប្រើស្គុតសគឺជួយបានមួយចំណែកក្នុងការបង្ការមិនឲ្យរបួសជាពិសេសតំបន់កដៃ។ ស្គុតសទាំងនោះ មិនមែនជាស្គុតធម្មតានោះឡើយ តែជាស្គុតកីឡាដែលមានគុណភាព ហើយស្តង់ដាសុខភាពត្រឹមត្រូវ។ សូម្បីតែរុំមិនមែនចេះតែរុំនោះទេ គឺមានរបៀបបច្ចេកទេសក្នុងការរុំ ពោលគឺមិនត្រូវតឹង ឬធូរពេក។
ហេតុផលទីពីរ គឺកីឡាករខ្លះរុំស្គុតស ដើម្បីសំណាងល្អ។ កីឡាករមួយចំនួនយល់ថាការរុំស្គុតសជួយបន្ទូរអារម្មណ៍តានតឹង ហើយជួយឲ្យកើនទម្រង់លេងក្នុងពេលប្រកួត។
ហេតុផលទីបី គឺកីឡាករខ្លះចូលចិត្តស្ទីលរុំស្គុតបែបនេះ ពីព្រោះពួកគេចូលចិត្តបែបនេះ ដោយពួកយល់ឃើញទៅថាធ្វើដូច្នេះស្អាត ឬសង្ហាជាដើម៕