• 2025-03-31 00:43:00
  • បាល់ទាត់

Isco ៖ ពួក​យើង​ចាំ​បាច់​ត្រូវ​តែ​ចុះ​កុង​ត្រា​យក Antony ពី បិសាច​ក្រហម​

  • 2025-03-31 00:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Isco អតីត​កីឡាករ​ជម្រើ​ស​​ជាតិ​អេស្ប៉ាញ និង Real Madrid ហើយ​បច្ចុប្បន្ន​កំពុ​ងតែ​​លេង​ឲ្យ​​ Real Betis ​មួយ Antony ដែរ​នោះ​​មាន​ការ​ពេញ​ចិត្ត​ជា​មួយ​​​អតីត​កីឡាករ​បិសាច​ក្រហម Manchester United រូបនេះ​ជា​ខ្លាំង​ នឹង​ចង់​ឲ្យ​​ក្លិប​ចុះ​កុង​ត្រា​នាំ​គេ​មក​កាន់​អេស្ប៉ាញ​។

បន្ទាប់​ពី​បញ្ចប់​កា​រប្រកួត​យក​ឈ្នះ​ទៅ​លើ Sevilla ២-១ ខ្សែ​បម្រើ​អេស្ប៉ាញ​ខាង​លើ​បាន​និយាយ​ថា ​ពេលនេះ​ក្រុម​របស់​គេ​កំពុង​តែ​លេង​ត្រូវ​គ្នា​ណាស់ ហើយ​វត្តមាន​របស់ Antony បានជួយ​​ក្រុម​ឲ្យ​មាន​ចង្វាក់​លេង​ដ៏​ល្អ​​មួយ​។ លទ្ធផល​១០​ប្រកួត​ចុង​ក្រោយ​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​​ភាព​ល្អ​ប្រសើរ​ដូច្នេះ​គេ​ពិត​ជា​ចង់​ឃើញ Real Betis នាំ​យក​ខ្សែ​បម្រើ​ស្លាប​មក​កាន់ ទឹក​ដី​អេស្ប៉ាញ​ពេញ​លេញ​នា​រដូវ​កាល​បន្ទាប់​។

គួរ​បញ្ជាក់​ថា Antony ​បង្ហាញ​ខ្លួន​បាន​ចំនួន ៩​លើក​​ហើយ​បូក​ទាំង​យប់មិញ​​​ក្នុង​ La Liga និង​រក​បាន​២​គ្រាប់​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​អេស្ប៉ាញ​មួយ​នេះ​។ គេ​ត្រូវ​បាន​​នាំ​មក​កាន់​ Real Betis ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ និង​កំពុង​តែ​ជួយ​ក្រុម​បាន​ល្អ​ផង​ដែរ​៕ ​

មួយ ហ៊ា

មតិយោបល់