• 2024-11-22 01:22:00
  • បាល់ទាត់

ដោយ​សារ​តែ​ការ​ចាញ់​៤​ប្រកួត​ជាប់​​គ្នា​​ធ្វើ​ឲ្យ​ Pep ​បន្ត​កុង​ត្រា​នៅ Man City

  • 2024-11-22 01:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​មេឃ​ខៀវ​​លោក Pep Guardiola ​បាន​និយាយ​ថា លោក​​មិន​ទាន់​ចង់​​ចាក​ចេញ​ពី​ក្លឹប​ក្នុង​​កំឡុង​ពេល​នេះ​​នោះ​​​ទេ​ បើ​ទោះ​​បី​ជា​​ការ​​ដឹក​នាំ​របស់​លោក​មាន​ការ​ធ្លាក់​ចុះ​​ចាញ់​៤​ប្រកួត​ជាប់​​​​ជា​លើក​ទី​១​ក្នុ​ង​អាជីព​ជា​គ្រូ​បង្វឹក​​ក៏​ដោយ​​។

លោក Pep បាន​​បន្ត​កុង​ត្រា​បន្ថែម​២​ឆ្នាំ​ទៀត​នៅ​​ក្លឹប​ Manchester City ​​​ពោល​គឺ​រហូត​ដល់​ឆ្នាំ​២០២៧ ខណៈ​ដែល​កុង​ត្រា​​នឹង​​​បញ្ចប់​ក្រោយ​ពេល​ចប់​រដូវ​កាល​​នេះ​។ ​បុរស​វ័យ​៥៣​ឆ្នាំ​​បាន​មក​ចូល​រួម​ជាមួយ​​មេឃ​ខៀវ​ក្នុង​ឆ្នាំ​២០១៦ ហើយ​ជួយ​ឲ្យ​ក្រុម​មួយ​នេះ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ចំនួន ១៨ បូក​រួម​ទាំង​​ពាន​រង្វាន់​ Premier League ៦​ លើក​។

​៤​ប្រកួត​នៃ​ការ​ចាញ់​នោះ​គឺ​ Tottena, Brighton, Sporting និង Bournemouth ។ បន្ទាប់​ពី​​ការ​ចាញ់​នោះ​អ្នក​ចាត់​ខាង​លើ​​​​បាន​​​និយាយ​ថា «​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​គួរ​ចាក​ចេញ​នៅ​ពេល​នេះ​ទេ​។ វា​អាច​មក​ពី​​ការ​ចាញ់​៤​ប្រកួត​ជាប់​គ្នា​នេះ​ហើយ​ ទើ​ប​បណ្ដាល​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ចង់​បន្ត​ដឹក​នាំ​ក្រុម​នេះ​បន្ត​ទៅ​ទៀត​»។

​អ្នក​ចាត់​ការ​ដដែល​បន្ថែម​ថា បន្ទាប់​​ពី​ការ​ចាញ់​៤​ប្រកួត​នេះ​លោក​​គិត​ថា​នឹង​ទទួល​អ្វី​ដែល​បាត់​បង់​ត្រឡប់​មកវិញ ​​ ​ហើយ​ព្យាយាម​​ជំនះ​ក្នុង​​កាលៈទេសៈ​នេះ។ លោក​មិន​ខ្លាច​ក្នុង​ការ​ព្យាយាម​​​នោះ​ទេ​ ​ព្រោះ​នេះ​ជា​ការ​ពិត​៕​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទថ្មី