• 2024-11-22 03:28:00
  • បាល់ទាត់

Jude Bellingham ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ La Liga

  • 2024-11-22 03:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​បាន​រួមចំណែក​​ជួយ​ក្រុម​យ៉ាង​​​ច្រើន​តាម​រយៈ​ទម្រង់​លេង​របស់គេ​ Jude Bellingham ​ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​​បោះ​​ឆ្នោត​ឲ្យ​​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​២០២៣-២០២៤​។

​រដូវ​កាល​មុន Bellingham បាន​រួម​ចំណែក​រក​គ្រាប់​បាន​២៥ គ្រាប់​ក្នុង​នោះ​គេ​រក​បាន​១៩​គ្រាប់ និង​៦ Assists ​​បន្ថែម​លើស​ពី​នេះ​គេ​បាន​រួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​ជួយ​ក្រុម​ Real Madrid ឈ្នះ​ពាន​ UEFA Champions League និង La Liga កាល​ពី​រដូវ​កាលមុន​។

បន្ថែម​ពី​លើ​ការ​រក​គ្រាប់​កីឡាករ​វ័យ​២១​ឆ្នាំ​​បាន​ក្លាយ​ជា​ Key Player ក្នុង​ក្រុម​ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti ​កាល​ពី​រដូវ​កាលមុន​។ Jude បាន​ផ្ទេរ​ពី Dortmund ​មក​ចូលរួម​ជាមួយ​ស្ដេច​​ស​ Real Madrid កាល​ឆ្នាំ​២០២៣ បង្ហាញ​ខ្លួន​សរុប​​បាន​៤០​លើក​ហើយ​ឲ្យ​ក្រុម​ និង​រក​បាន​២០​គ្រាប់​សរុប​គ្រប់​ការ​ប្រកួត​៕

ប្រភព៖ Real Madrid Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី