• 2014-11-13 20:00:06
  • ប្រដាល់

វ៉ន វីវ៉ា ទម្លាយ​ភាព​​ស្ងប់​ស្ងាត់​ជុំ​វិញ​ការ​​មិន​ឆ្លើយ​តប​តាម Facebook

  • 2014-11-13 20:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ឈ្មោះ​ល្បី វ៉ន វីវ៉ា បាន​ទម្លាយ​ភាព​ស្ងប់​ស្ងាត់​តាម Facebook ​ចំពោះ​អ្នក​រិះគន់​ដែល​លើក​ឡើង​ថា លោក​ជា​មនុស្ស​វាយឫក​ តែ​តាម​ពិត​​មាន​អ្នក​សួរ​ច្រើន​ពេក​ដែល​មិន​អាច​ធ្វើ​ឲ្យ​លោក​ឆ្លើយ​តប​បាន និង​គ្មាន​ទំនេរ។

 

ចុច​អាន៖ វ៉ន វីវ៉ា​​ វ៉ៃ​នៅ​សង្វៀន ស៊ន ដាវីន​ រៀប​ចំ​ពិធី​ជប់​លៀង​នៅ​ផ្ទះ​មើលតាម TV

 

លើ​ទំព័រ Facebook អ្នក​ប្រដាល់​រូប​នេះ​បាន​សរសេរ​ថា ៖«Chat​ មក​អត់​ឆ្លើយ​ថា​គេ​ឫក​ មនុស្ស​អីចឹង​ ខ្ញុំ​​មិន​​លេង​​chat​​ទេ​​ ព្រោះ​​ច្រើន​​នាក់​​ពេក​​ កុំ​​ប្រឹង​​ថា​​ឲ្យ​​គេ​​ពេក​​ គេ​​មិន​​ទំនេរ​​ដូច​​យើង​​ទេ»។

ការ​សរសេរ​របស់​អ្នក​ប្រដាល់​ក្បាច់​គុន​ខ្មែរ​បុរាណ និង​ជា​កីឡាករ​ប្រដាល់​សាកល​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ​ទំនង​ជា​មាន​អ្នក​គាំទ្រ និង​សារព័ត៌មាន​ច្រើន​សាក់​សួរ​ព័ត៌មាន​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម Facebook ប៉ុន្តែ​កីឡាករ​រូប​នេះ​មិន​ឆ្លើយ​តប​ ហើយ​ក៏​មាន​អ្នក​រិះ​គន់​មួយ​ចំនួន​ថា វ៉ន វីវ៉ា​ជា​មនុស្ស​ឫក។

 

ចុច​អាន៖ វ៉ន វីវ៉ា​​ វ៉ៃ​នៅ​សង្វៀន ស៊ន ដាវីន​ រៀប​ចំ​ពិធី​ជប់​លៀង​នៅ​ផ្ទះ​មើលតាម TV

មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ​ វ៉ន វីវ៉ា​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ថា​ជា​កីឡាករ​ឫក​ ឬ​ក្រអឺតក្រទម ដោយ​សារ​ខ្លួន​មាន​កេរ្តិ៍​ឈ្មោះ​ល្បី។ ម្យ៉ាង​វិញ​លោក​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កីឡាករ​ម្នាក់​ដែល​ពិបាក​ទាក់​ទង​ដើម្បី​សុំ​សម្ភាសន៍។

ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោកISKA វ៉ន វីវ៉ា និង​ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ ស៊ន ដាវីន នឹង​ចូល​រោង​ការ​នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ​នៅ​មជ្ឈមណ្ឌល ម៉ូឌែន​៥ អគារ C វេលា​ម៉ោង​៥​ល្ងាច បន្ទាប់​អ្នក​ទាំង​ពីរ​បាន​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា៕

អត្ថបទ៖ អៀង សូទ្រី

 

មតិយោបល់