- 2018-02-24 03:47:19
- វិភាគ
អ្នកគាំទ្រមិនអស់ចិត្ត រឿង ម៉ៃសុត ឈ្នះឃឹម ឌីម៉ា
- 2018-02-24 03:47:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រមិនអស់ចិត្ត រឿង ម៉ៃសុត ឈ្នះឃឹម ឌីម៉ា
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេងថៃ ម៉ៃសុត បានយកឈ្នះលើម្ចាស់មេដាយមាសស៊ីហ្គេមកម្ពុជា ឃឹម ឌីម៉ា ដោយពិន្ទុក្នុងការប្រកួតដណ្ដើមប្រាក់លាននៅស្ថានីយទូរទស្សន៍ MYTV កាលពីយប់មិញនេះ។
មានអ្នកគាំទ្រជាច្រើនហាក់មិនពេញចិត្តចំពោះការកាត់សេចក្ដីនេះទេ ដោយពួកគេយល់ថា ម៉ៃសុត វាយកាត់បានល្អមែន ប៉ុន្តែត្រូវវិញក៏ច្រើនណាស់ដែរ។ តួយ៉ាងដូចជា បែកឈាម ក្រោយពីត្រូវផ្លែកែងរបស់ ឌីម៉ា ជាដើម។ មិនត្រឹមតែអ្នកគាំទ្រនោះទេ សូម្បីកីឡាករផ្ទាល់ ឌីម៉ា ក៏សុំមិនឱ្យសម្ភាសន៍ផងដែរ ក្រោយពីចៅក្រមប្រកាសសេចក្ដីនោះមក។
ប្រិយមិត្តអ្នកស្រលាញ់គុនខ្មែរជាច្រើន កំពុងតែមានមតិខ្វែងគំនិតគ្នា ត្បិតអីអ្នកខ្លះថា ឌីម៉ា វាយបានល្អតែទឹក៤ប៉ុណ្ណោះ ក្រៅពីនោះម៉ៃសុតវាយកាត់បានរហូត និងទាត់បានច្រើនថែមទៀត។ ខណៈដែលអ្នកគាំទ្រមួយចំនួនធំយល់ថាគូនេះ ឌីម៉ា ជាអ្នកឈ្នះវិញ ព្រោះសូម្បីតែកីឡាកររបស់ថៃម្នាក់នេះក៏យល់ថាខ្លួននឹងចាញ់ដែរ តែបែរជាលទ្ធផលឈ្នះវិញ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេលប្រកាសនោះតែម្ដង។
កម្មវិធីវាយយកប្រាក់លានខាងលើកំពុងតែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងមែនទែន ដោយសារតែពួកគេបាននាំយកកីឡាករខ្លាំងៗមកវាយនៅកម្ពុជា ខុសប្លែកពីសង្វៀនក្នុងស្រុកដទៃ៕