- 2018-02-05 13:26:42
- ប្រវត្តិ
នរណាខ្លះកំពុងប្រជែងតំណែងកីឡាករ Assist ច្រើនជាងគេនៅ PL នារដូវកាលនេះ?
- 2018-02-05 13:26:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាខ្លះកំពុងប្រជែងតំណែងកីឡាករ Assist ច្រើនជាងគេនៅ PL នារដូវកាលនេះ?
ចន្លោះមិនឃើញ
Premier League លេងបាន ២៦ប្រកួតហើយក្នុងរដូវកាលនេះ។ ក្នុងអំឡុងពេលនេះ បើនិយាយទាក់ទិននឹងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុម មានកីឡាករ ៥រូបហើយ ដែលកំពុងឈរក្នុង Top 4។ ស្ថិតិ Assist របស់ពួកគេ គឺនៅកៀកៗគ្នាមែនទែន។ ក្នុងន័យនេះ តោះមកដឹងពីកីឡាករទាំង ៥ ដែលកំពុងមានទិន្នន័យបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតច្រើនជាងគេនារដូវកាលនេះ ក្នុងលីគកំពូលអង់គ្លេស មានដូចតទៅ៖
៥.ខ្សែបម្រើប្រយុទ្ធ Henrikh Mkhitaryan៖ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៨ គ្រាប់។
៤.ខ្សែបម្រើប្រយុទ្ធ David Silva៖ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៨ គ្រាប់។
៣.ខ្សែបម្រើ Paul Pogba ៖ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៩ គ្រាប់។
២.ខ្សែស្លាប Leroy Sane៖ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ១០ គ្រាប់។
១.ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne៖ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ១១ គ្រាប់។
សូមបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន កីឡាករបែលហ្សិក Kevin De Bruyne បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតច្រើនជាងគេ ក្នុង Premier League (១៨គ្រាប់)។
តើនរណានឹងក្លាយជាកីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតច្រើនជាងគេ នារដូវកាលនេះ ក្នុងលីគកំពូលអង់គ្លេស? មានតែរង់ចាំមើលទាំងអស់គ្នា៕