• 2016-09-15 16:23:31
  • បាល់ទាត់

ក្រុម​​​​​កម្ពុជា​​​​ហាត់​មិន​ទាន់​​ជុំ​​គ្នា​ មុន​​​ពេល​​ហោះ​​​​ទៅ​​បំប៉ន​​​សមត្ថភាព​​នៅ​​​សិង្ហបុរី

  • 2016-09-15 16:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​រំសាយ​ក្រោយ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ទឹក​ដី​ហុងកុង​កាល​ពី​​ថ្ងៃ​ទី​១​ ខែ​កញ្ញា កន្លង​ទៅ​នេះ ក្រុម​​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​​ត្រូវ​បាន​ចេញ​បញ្ជី​ឈ្មោះ​ថ្មី​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ ហើយ​បាន​​ចាប់​ផ្តើម​ប្រមូល​ប្តុំ​ហ្វឹកហាត់​​នៅ​ពហុកីឡដ្ឋាន​ជាតិ​​ពីរ​បី​ថ្ងៃ​ហើយ​ បន្ទាប់​ពី​លីគ​បាល់ទាត់​កំពូល​កម្ពុជា​​​បាន​បញ្ចប់។ ទោះ​ជា​យ៉ាង​ណា ការ​ហ្វឹកហាត់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ កីឡាករ​​​ទាំង​អស់​មិន​ទាន់​បាន​ចូល​ហ្វឹកហាត់​​ជុំ​គ្នា​អស់​នៅ​ឡើយ​ទេ​ ដោយ​សារ​កីឡាករ​មួយ​ចំនួន​ជាប់​សម្រាក​លំហែ​កាយ។

 

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​​វេលា​ម៉ោង​៩:០០​នាទី​ព្រឹក​​​​ថ្ងៃ​ទី​២១ ខែ​កញ្ញា ​ឆ្នាំ​២០១៦​ ដើម្បី​ទៅ​​ហ្វឹកហាត់​នៅ​​ប្រទេស​សិង្ហបុរី​​រយៈ​ពេល​​​១០​ថ្ងៃ សម្រាប់​ត្រៀម​​ប្រកួត​​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup 2016​ ដែល​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ពី​​​ថ្ងៃ​ទី​១៥ ​ដល់​២១ ​ខែ​តុលា ​ឆ្នាំ​២០១៦​នេះ។ ប្រសិន​បើ​កម្ពុជា​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​វគ្គ​ជម្រុះ​នេះ នោះ​កម្ពុជា​នឹង​មាន​សិទ្ធិ​​ឡើង​ទៅ​លេង​វគ្គ​ចែក​ពូល ដោយ​ស្ថិត​ក្នុង​ពូល B ​ជាមួយ​ក្រុម​មីយ៉ាន់ម៉ា ម៉ាឡេស៊ី ​និង​វៀតណាម៕

 

ខាង​ក្រោម​ជា​ទិដ្ឋភាព​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា៖ ​​

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់