• 2020-03-25 07:15:46
  • ប្រដាល់

អត្ថប្រយោជន៍ ៥​យ៉ាងនៃ​ការ​ហាត់​ក្បាច់​គុន

  • 2020-03-25 07:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សជាច្រើនចូលហ្វឹកហាត់ក្បាច់គុនមានហេតុផលផ្សេងគ្នា។ អ្នកខ្លះចូលហាត់ដើម្បីឲ្យរាងកាយមាំមួន អ្នកខ្លះទៀតហាត់ដើម្បីការពារខ្លួន ឬ អ្នកខ្លះទៀតហាត់ដើម្បីឡើងប្រកួត។ ក្រៅពីនោះក្បាច់គុនក៏ជួយបង្កើនទំនុកចិត្ត, កាត់បន្ថយភាពតប់ប្រមល់ និង មានអារម្មណ៍ល្អ។ តាមរយៈការហ្វឹកហាត់ក្បាច់គុនធ្វើឲ្យរាងកាយមាំមួយខ្លាំងក្លា ជួយឲ្យមានវិន័យក្នុងជីវិត មានសន្តិភាពផ្លូវចិត្ត ពង្រឹងកាយសម្បទា ដុសខាត់ប្រាជ្ញាស្មារតី និងទទួលសុខភាពផ្នែកផ្លូវអារម្មណ៍។ ខាងក្រោមនេះជា៥វិធីដែលក្បាច់គុនធ្វើឲ្យរឹងមាំផ្លូវចិត្ត។

១ ក្បាច់គុនជួយថែសម្រស់

បើមានអំពើហិង្សានៅក្នុងពិភពលោកត្រូវបានគេកត់ចំណាំថាគ្មានសុវត្ថិភាព។ អ្នកចេះក្បាច់គុនជាច្រើនមិនមែនជាមនុស្សឆេវឆាវ និងសម្លុតគេផ្ដេសផ្ដាសនោះទេ។ ការហាត់ក្បាច់គុនធ្វើឲ្យរាងកាយស្អាត និងកាត់បន្ថយការប្រើហិង្សា។ ក្នុងនោះ វាធ្វើឲ្យមនុស្សមានស្បែកស្អាតទៀតផង។ មួយទៀតពេលហាត់ក្បាច់ គឺ អាចការពារខ្លួនបានមួយផ្នែក និងមានសុវត្ថិភាពផ្ទាល់ខ្លួន។ កីឡាករ “The Underdog” Li Kai Wen ដែលជាអ្នកប្រយុទ្ធទម្ងន់ bantamweight នៅ ONE Championship បានប្រាប់ដល់អ្នកគាំទ្រថា ការហាត់គុនធ្វើឲ្យមនុស្សមានភាពអត់ធ្មត់ និង មិនឆេវឆាវ។ Li Kai Wen បានពន្យល់ថា៖«អ្នកហាត់គុនមិនមែនជាអ្នកញុះញង់ ប៉ុន្តែជាអ្នកជួយទប់ស្កាត់រាល់ជម្លោះ។ ការរៀនក្បាច់គុនសំខាន់ណាស់ក្នុងជីវិតព្រោះកិត្តិយស ការគោរព ការការពារខ្លួន និង ការប្ដេជ្ញាចិត្ត»។

២ ក្បាច់គុនជួយអ្នកឲ្យមានភាពឯករាជ្យ

ក្បាច់គុនធ្វើឲ្យមនុស្សមិនសូវខ្លាចរអា មានភាពឯករាជ្យនិងម្ចាស់ការ។ ពេលអ្នកបរាជ័យ គឺអ្នកមានឆន្ទៈខ្លាំងក្លាដើម្បីបន្តវាដល់ទីបញ្ចប់។ ហើយក្បាច់គុនជួយជំរុញដល់កូនសិស្សដែលបានហាត់គ្រាប់គ្នា។ ពេលខ្លះអ្នកត្រូវទទួលស្គាល់ថា មិនមែននរណានៅកំដរអ្នករហូតនោះទេ ប៉ុន្តែត្រូវតែដើរផ្លូវមួយដូចអ្នករាល់គ្នាដើរដែរ។ Rodtang “The Iron Man” Jitmuangnon ដែលជាម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion បានធ្វើឲ្យគ្រប់គ្នាមានការចាប់អារម្មណ៍ក្នុងការប្រកួត ONE Super Series។ ម្ចាស់ខ្សែក្រវាត់រូបនេះរំលឹកថា ៖«ការជម្នះលើខ្លួនឯងជាកត្តាជោគជ័យ។ វាមិនអាចជោគជ័យបានទេបើមិនអាចជម្នះលើខ្លួនឯង។ ខ្ញុំចង់ប្រាប់ទៅកាន់កីឡាករគ្រប់រូបថា បើអ្នកមានឈ្មោះល្បី អ្នកមិនត្រូវភ្លេចខ្លួនថាអ្នកជានរណា មកពីណា និង កុំភ្លេចការចូលហាត់ដំបូងនៅក្លិប»។

៣ ក្បាច់គុនបង្ហាញឲ្យអ្នកដឹងចំណុចខ្សោយនិងចំណុចខ្លាំង

តាមការហាត់ និងការឡាំគ្នា អ្នកនឹងដឹងអំពីចំណុចខ្វះខាតត្រូវកែប្រែ។ អ្នកអាចកត់ចំណាំដូចគ្នាចំពោះការឡាំគ្នាជាមួយដៃគូដែលជារឿងសំខាន់។ បើសិនមិនល្អគ្រប់គ្រាន់ អ្នកត្រូវតែហាត់ថែមម៉ោង។ ពេលទទួលចំណុចខ្លាំង និង ខ្សោយ អ្នកមិនត្រឹមមានអារម្មណ៍ស្រស់ស្រាយទេ ប៉ុន្តែថែមទាំងដឹងអំពីចំណុចត្រូវធ្វើបន្ត។ លោក Mark Sangiao គ្រូបង្វឹកនៅក្លិប Team Lakay បានបង្ហាញឲ្យដឹងថា ៖“«បរាជ័យគឺជាគ្រូដ៏អស្ចារ្យ ហើយពេលខ្លះវាជាជ័យជម្នះផង។ អ្នកមិនអាចមើលកំហុសរបស់អ្នកបានទេ។ បរាជ័យជួយឲ្យកីឡាករបង្កើនសមត្ថភាពឡើងវិញ ពង្រឹងចំណុចខ្សោយ និង កាន់តែល្អប្រសើរឡើង»។

៤ ក្បាច់គុនផ្ដល់ឲ្យអ្នកផ្ដោតអារម្មណ៍បានល្អ

វាពិបាកបន្តិចក្នុងការផ្ដោតអារម្មណ៍ ប៉ុន្តែត្រូវតែធ្វើវា។ ដាច់ខាតអ្នកហាត់គុនត្រូវតែប្រមូលអារម្មណ៍ឲ្យបានច្រើន។ បែបណាក្ដី នៅក្លិបហាត់ អ្នកត្រូវផ្ដោតឲ្យខ្លាំងលើបច្ចេកទេស។ សូមកុំផ្ដោតលើការប្រជុំ ការធ្វើតេស្ត ឬ ទំនាក់ទំនងនានា ព្រោះត្រូវផ្ដោតលើការងាររបស់អ្នកតែមួយ។ បើត្រូវហ្វឹកហាត់ គឺត្រូវតែផ្ដោតលើការហាត់មួយមុខគត់។ Shinya “Tobikan Judan” Aoki កីឡាករជំនាញចំបាប់មកពីជប៉ុន ដែលកោតសរសើររឿងសំខាន់ពេលហ្វឹកហាត់។ Shinya បាននិយាយថា៖«ក្បាច់គុន គឺជាការរៀនសូត្រ។ ពេលអ្នកហាត់គុនដើម្បីប្រកួតនិងផ្ដោតអារម្មណ៍។ ខ្ញុំផ្ដោតលើការអភិវឌ្ឍក្បាច់គុនរបស់ខ្ញុំ រៀនក្បាច់ថ្មី និង ធ្វើឲ្យប្រសើរឡើង»។

៥ ក្បាច់គុនអាចជួយអ្នកដោះស្រាយបញ្ហានិងគិតដោយភាពឆ្លាតវៃ

ពេលមានអារម្មណ៍តប់ប្រមល់ អ្នកត្រូវពឹងលើភាពឆ្លាតវៃ ជំនាញ និង ដំណោះស្រាយស្រាយ មិនត្រូវបណ្ដោយអារម្មណ៍ទេ។ ជាក់ស្ដែង ពេលអ្នកហាត់ឡាំជាមួយដៃគូថ្មីចំពោះក្បាច់មួយថៃ នោះច្បាស់ជាមានអារម្មណ៍មិនល្អ ដូច្នេះត្រូវតែពឹងលើយុទ្ធសាស្ត្រ។ ពេលខ្លះប្រើអារម្មណ៍អាចទៅជាកំហុសទៅវិញ។ អ្នកមិនត្រូវបណ្ដោយអារម្មណ៍ខ្លាំងពេកនៅពេលហ្វឹកហាត់។ បើមិនអីចឹងទេ អ្នកមិនមានសុខភាពផ្លូវចិត្ត។ Radeem Rahman ដែលជាកីឡាករជើងចាស់ទម្ងន់ Bantamweight បានប្រាប់អំពីវិធីកុំយកអារម្មណ៍មនោសញ្ចេតនាពេលហ្វឹកហាត់។

Rahman៖«ការហាត់បានល្អកាត់បន្ថយហានិភ័យមានរបួស និង ពង្រឹងសមត្ថភាពរួមទាំងបច្ចេកទេស។ កាលណាបណ្ដោយអារម្មណ៍គឺធ្វើឲ្យអ្នកគ្រប់គ្រងខ្លួនឯងមិនបានល្អក្នុងការហាត់ ឬ មិនល្អពេលប្រកួត»។

កុំភ្លេចទស្សនា កម្មវិធីប្រកួត បន្តបន្ទាប់របស់ស្ថាប័ន ONE Championshipរយៈ Facebook,Twitter, YouTube, និង ONE Super App៕

អត្ថបទ៖ ស៊ីធី

មតិយោបល់