• 2020-03-24 08:10:30
  • ប្រដាល់

ស្មើ​ពិន្ទុកីឡា​ការិនី​ថៃ​ កាល​ពីថ្ងៃ​អាទិត្យ​ នៅ​ ស្រីពៅ​ ដេរ​អស់​៥ថ្នេរ​

  • 2020-03-24 08:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​របស់​កម្ពុជា​ នៅ​ ស្រីពៅ​ ប្រកួត​មិត្តភាព​ស្មើ​ពិន្ទុ​ជា​មួយ​ថៃ​ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ​មាន​របួស​បែក​ចិញ្ចើម​ឆ្វេង​អស់​៥ថ្នេរ​ ខណៈ​ការ​ប៉ះ​គ្នា​ជា​ថ្មី​នេះ​ដៃគូ​គិត​តែ​ពី​ថយ​ចាំ​ត្រង។​

កីឡា​ការិនី​ នៅ ស្រីពៅ

នៅ​ ស្រីពៅ​ បាន​ឲ្យ​ដឹង​ថា​ ការ​ប៉ះ​គ្នា​ជា​មួយ​កីឡា​ការិនី​ថៃ​ Mariya​ Chhor ​ Chanaphod​ នេះ​ជា​លើក​ទី២​ហើយ​ ខណៈ​ជួប​គ្នា​លើក​ទី១​នោះ​ខ្លួន​ឈ្នះ​ពិន្ទុ​នៅ​ឯ​ខេត្ត​បាត់ដំបង។​ ការ​ប៉ះ​ជា​ថ្មី​នេះ​រៀង​ប្លែក​បន្តិច​ដោយ​សារ​ខាង​ថៃ​ គេ​មិន​ចូល​វ៉ៃ​ដូច​ការ​ប្រកួត​នៅ​ឯ​បាត់ដំបង​ទេ​ លើក​នេះ​នៅ​ចាំ​តែ​ថយ​ត្រង​នៅ​ពេល​ខ្លួន​ចូល​វ៉ៃ​ទៅ​វិញ។​

នៅ ស្រីពៅ (ក្រហម)

ការ​ប្រកួត​នេះ​គឺ​អាច​និយាយ​ថា​ពិបាក​សម្រាប់​ស្រីពៅ​ ព្រោះ​ដោយ​សារ​ខ្លួន​ខ្លី​ ដូច្នេះ​ពិបាក​ដេញ​វ៉ៃ​គេ​បន្តិច​ខណៈ​ដៃគូ​គេ​វែង​ជាង​ និង​ថយ​ចាំ​តែ​វ៉ៃ​សង​។​ មួយ​វិញ​ទៀត​នៅ​ពេល​ចូល​វ៉ៃ​គេ​ហើយ​ផុត​នោះ​ កីឡា​ការិនី​ថៃ​គេ​ចាំ​ឆក់​កែង​បត់​មក​វិញ​តែ​ម្ដង។​ កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បន្ថែម​ទៀត​ថា​ សប្បាយ​ចិត្ត​យ៉ាង​ណាបាន​១ប្រកួត​ដែរ​ គ្រាន់​បាន​ថវិកា​សម្រាប់​ចាយ​ ឬ​ទុក​ប្រើប្រាស់​ពេល​ចូល​ឆ្នាំ​ខ្មែរ។​

កីឡា​ការិនី​ នៅ​ ស្រីពៅ​ ជា​អ្នក​ប្រដាល់​ស្ថិត​ក្នុង​ក្លឹប​តាឡី​ដំរីមានរិទ្ធ​ កូន​សិស្ស​ព្រឹទ្ធាចារ្យ​ ញ៉ូវ​ ម៉ាក់។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​ ស្មើ​ពិន្ទុ​ជា​មួយ​កីឡា​ការិនី​ថៃ​ Mariya​ Chhor ​ Chanaphod​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២២​ មីនា​ ២០២០​ លើ​សង្វៀន​បាយ័ន៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់