• 2020-03-23 02:50:51
  • បាល់ទាត់

នៅ​ផ្ទះ​តែ​កក់​ក្ដៅ ទស្សនា​ Ronaldo បង្រៀន​កូន​ៗ​ពី​របៀប​លាង​ដៃ

  • 2020-03-23 02:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ផ្ដល់​មេរៀន​ពី​របៀប​លាង​ដៃ​ដល់​កូន​ៗ​ដើម្បី​ការពារ​ពី​វិរុស​កូរ៉ូណា ដែល​កំពុង​រាត្បាត​ពាសពេញ​ពិភពលោក។

ក្នុង​វីដេអូ​ដែល​បញ្ចេញ​លើ​បណ្ដាញ​សង្គម Instagram​ ខ្សែ​ប្រយុទ្ធ​របស់ Juventus បាន​បង្រៀន​កូន​តូច​ទាំង​៣​ដែល​អង្គុយ​លើ​កៅអី ពី​វិធី​លាង​ដៃ​​របស់​ពួក​គេ​​ជាមួយ​ទឹក​លាង​ដៃ​។ ភ្ជាប់​ជាមួយ​វីដេអូ​គេ​ក៏​បាន​សរសេរ​ជា​​ភាសា​អង់គ្លេស​ថា Stay home Stay safe។

Ronaldo ពេល​នេះ​កំពុង​ស្ថិត​នៅ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ឯង​ស្រុក​កំណើត​ប្រទេស​ព័រទុយហ្គាល់​ដើម្បី​រក្សា​និង​គេច​ពី​វីរុស​ដ៏​កាច​សាហាវ។ តាម​តួលេខ​នៅ​ព័រទុយហ្គាល់​មាន​ការ​ឆ្លង​១ ៦០០​ករណី ស្លាប់​១៤​នាក់ និង​ព្យាបាល​ជា​សះស្បើយ​៥​នាក់។​ អ៊ីតាលីដែល​ជា​​មូលដ្ឋាន​របស់​ក្រុម​ Juventus​ ជា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​មាន​ការ​រាលដាល​ខ្លាំង​ជាង​គេ បច្ចុប្បន្ន​ឆ្លង​៥៩ ១៣៨​ករណី​ស្លាប់ ៥ ៤៧៦​នាក់៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់