• 2020-03-23 00:30:00
  • ប្រដាល់

សារ​របស់​ សែន​ រ៉ាដេត​ លើ​ហ្វេកបុក​នេះ​ពិត​ជា​មាន​ន័យ​ និង​ជា​ដើម​ចម​ធ្វើ​ឲ្យ​គេ​ខ្លាំង​

  • 2020-03-23 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​កោះកុង​ សែន​ រ៉ាដេត​ បាន​សរសេរ​លើ​ហ្វេសបុក​របស់​ខ្លួន​ថា​ «កិត្តិយស​ជាតិ​ ខ្លួន​ឯង​គ្រួសារ​ ថវិកា​ ជា​កត្តា​ដែល​ធ្វើ​ឲ្យ​រូប​គេ​ជម្នះ​គ្រប់​ការ​ប្រកួត»​ គឺ​ពិត​ជា​មាន​ន័យ​ល្អ​សម្រាប់​អ្នក​ប្រដាល់​ផ្សេង​ទៀត​ និង​ធ្វើ​ឲ្យ​ខ្លួន​រឹតតែ​ខ្លាំង​ហើយ​ឆ្ពោះ​ទៅ​មុខ។​

កីឡាករ សែន រ៉ាដេត

សិស្ស​គុន​មក​ពី​ក្លឹប​ប៉ែនកាក់​ ខាង​លើ​នេះ​បាន​បង្ហោះ​សារ​លើ​ហ្វេសបុក​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​ ដោយ​ក្នុង​នោះ​ផ្ដោត​លើ​ ៣ចំណុច​ធំៗ​ «កិត្តិយស​ជាតិ​ ខ្លួន​ឯង​គ្រួសារ​ និង​ថវិកា​» ទាំង​នេះ​ហើយ​ជា​កត្តា​ដែល​រុញច្រាន​រូប​គេ​ឲ្យ​ខំ​ប្រឹងប្រែង​ក្នុង​ការ​ហ្វឹកហាត់​ក៏​ដូច​ជា​តស៊ូ​រហូត​ឈ្នះ​ការ​ប្រកួត​នានា។​ អាច​និយាយ​បាន​ថា​រាល់​ពេល​ប្រកួត​ម្ដងៗ​គឺ​តែង​មាន​ពាក្យ​ពេជ្រ​ទាំង​អស់​នេះ​នៅ​ក្នុង​ខួរក្បាល​រូប​គេ​ជា​និច្ច។​ បន្ថែម​ពី​នេះ​ទៀត​នោះ​ រ៉ាដេត​ បញ្ជាក់​ថា​ខ្លួន​ពិត​ជា​មាន​មោទកភាព​នូវ​អ្វី​ដែល​ខ្លួន​ធ្វើ​បាន​គឺ​សុទ្ធតែ​មក​ពី​ការ​តស៊ូ​ និង​ខំប្រឹង​ដោយ​សុចរិត៕​

សារលើហ្វេសបុករបស់ រ៉ាដេត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់