• 2020-03-20 13:57:11
  • បាល់ទាត់

ផ្អាក​ចុះ​ផ្អាក​ឡើង​ Serie A សុំ​កាត់​ប្រាក់​ខែ​កីឡាករ​ម្ដង

  • 2020-03-20 13:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Serie A គ្រោង​នឹង​ធ្វើ​ការ​កាត់​ប្រាក់​ប្រចាំ​ខែ​របស់​កីឡាករ​ បើ​តាម​ការ​និយាយ​របស់​លោក​ Gabriele Gravina ប្រធាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​។

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ គម្រោង​កាត់​ប្រាក់​ប្រចាំ​ខែ​របស់​កីឡាករ​នៅ​ក្នុង​លីគ​កំពូល​អ៊ីតាលី​មួយ​នេះ​ ដោយសារ​តែ​ ការ​ប្រកួត​ទាំង​អស់​ត្រូវ​បាន​លើក​ថ្ងៃ​ ដែល​នាំ​ការ​ចំណូល​របស់​លីគ​មាន​បញ្ហា​។

ម្យ៉ាង​វិញ​ទៀត​ ខាង​រដ្ឋាភិបាល​និង​ខាង​សហព័ន្ធ​មិន​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ឲ្យ​ដិត​ដល់​ ក្នុង​ខណៈ​ពេល​ដែល​ជំងឺ​កូរ៉ូណា​កំពុង​រីក​ដុះ​ដាល​ខ្លាំង​បែប​នេះ​ ដែល​បង្ក​ឲ្យ​កម្មវិធី​កីឡា​ និង​ការ​ប្រកួត​នានា​ត្រូវ​បាន​ផ្អាក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​ទាំង​អស់​នៅ​ក្នុង​ Serie A នឹង​ត្រូវ​ពន្យារ​រហូត​ដល់​ថ្ងៃ​ទី​០៣​ ខែ​មេសា​ ឆ្នាំ​២០២០​ ខាង​មុខ​នេះ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់