- 2020-03-20 08:09:43
- បាល់ទាត់
លោក ទេព ឡុងរចនា៖ នៅពេលខាងមុខ វិសាខា នឹងក្លាយជាក្រុមបាល់ទាត់ខ្លាំងមួយនៅកម្ពុជា
- 2020-03-20 08:09:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ទេព ឡុងរចនា៖ នៅពេលខាងមុខ វិសាខា នឹងក្លាយជាក្រុមបាល់ទាត់ខ្លាំងមួយនៅកម្ពុជា
ចន្លោះមិនឃើញ
គ្រូបង្វឹកប្រចាំក្លឹបកងយោធពលខេមរភូមិន្ទ(ទ័ព) សរសើរក្រុមបាល់ទាត់វិសាខា ថានៅពេលខាងមុខបន្តិចទៀតក្រុមមួយនេះនឹងក្លាយជាក្រុមខ្លាំងមួយនៅកម្ពុជាបើទោះជាឥលូវមានលទ្ធផលមិនសូវល្អគាប់ប្រសើរក៏ដោយ។
ការអះអាងរបស់លោក ទេព ឡុងរចនា ថាក្រុមវិសាខានឹងក្លាយជាក្រុមខ្លាំងមួយនៅកម្ពុជានេះ គឺលោកសំអាងលើក្លឹបនេះមានធនធានកីឡាករច្រើន ហើយមួយវិញទៀតក្លឹបទើបតែបង្កើតនេះមានថវិកាច្រើនក្នុងការអភិវឌ្ឍន៍ ដូច្នេះហើយបើទោះជាពេលនេះ ឬការប្រកួតអំឡុងពេលនេះមិនទាន់ជោគជ័យក៏ដោយក្ដី។
គ្រូបង្វឹកជើងចាស់ខាងលើនេះ តែងតែសរសើរពីការរៀបចំក៏ដូចជាការអភិវឌ្ឍន៍រួម និងការធ្វើការរបស់ក្រុមការងារផ្សេងរបស់វិសាខា ថាពិតជាធ្វើបានល្អ ដែលពេលបច្ចុប្បន្ននេះមិនទាន់មានក្លឹបក្នុងស្រុកណាអាចធ្វើដូច។
បច្ចុប្បន្ននេះក្លឹបបាល់ទាត់វិសាខា គឺស្ថិតនៅចំណាត់ថ្នាក់លេខ៣ មាន៩ពិន្ទុ បន្ទាប់ប្រកួតបាន៥ប្រកួត ឈ្នះ៣ និងចាញ់២។ ប្រកួតចុងក្រោយក្នុងដីរបស់ខ្លួនចាញ់ក្រុម កងយោធពលខេមរភូមិន្ទ ១-០ កាលពីថ្ងៃអាទិត្យ ទី១៥ មីនា ២០២០៕