• 2020-03-19 07:04:59
  • ប្រដាល់

៤ស្ថានីយទូរទស្សន៍​សប្ដាហ៍​នេះ​នឹង​បន្ត​ការ​ប្រកួត​ ប៉ុន្តែ​បិទ​មិន​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​

  • 2020-03-19 07:04:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 11

ចន្លោះមិនឃើញ

បន្ទាប់​ពី​ធ្វើការ​ប្រជុំ​ព្រឹក​មិញ​នេះ​រួច​មក​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អនុញ្ញាត​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ចំនួន​៤បន្ត​ការ​ប្រកួត​១សប្ដាហ៍​នេះ​សិន​ រួម​មាន​ទូរទស្សន៍​បាយ័ន​ ទូរទស្សន៍​ CNC​ ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ និង​ទូរទស្សន៍​ PNN ។​ ប៉ុន្តែ​ការ​ប្រកួត​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​បិទ​ទ្វា​មិន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ប្រដាល់​ចូល​ទស្សនា​ផ្ទាល់​ឡើយ។​

ទិដ្ឋភាពប្រជុំព្រឹកមិញ (រូបភាពផ្ដល់ជូន)

ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​ ឯកឧត្តម តែម ម៉ឺន​ ឲ្យ​ដឹង​ថា​ ៤​ស្ថានីយ​ខាង​លើ​នេះ​ប្រកួត​ ១សប្ដាហ៍​នេះ​សិន​ចាំ​មើល​ស្ថានការណ៍ជំងឺ​ COVIDE-19​ នេះ​ជាក់​ស្ដែង​ និង​សម្រេច​យ៉ាង​ណា​ទៀត​នៅ​សប្ដាហ៍​បន្ទាប់។​ ចំណែក​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ និង​ទូរទស្សន៍​ TOWN​ ពន្យារ​ការ​ប្រកួត​បណ្ដោះអាសន្ន​សិន ។​ ការ​ពន្យារ​ការ​ប្រកួត​នេះ​គឺ​ធ្វើ​ទៅ​តាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល​ និង​ជាការ​ការពារ​សុខ​សុវត្ថិភាព​របស់​អ្នក​គាំទ្រ​ប្រដាល់​ដែល​មក​ទស្សនា​ផ្ទាល់៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់