• 2020-03-18 11:46:49
  • បាល់ទាត់

អតីត​ប្រធាន​ក្លឹប​ Real ត្រូវ​បាន​ដឹក​ទៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​​ព្យាបាលអ្នក​ជំងឺ​កូរ៉ូណា

  • 2020-03-18 11:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Lorenzo Sanz អតីត​ប្រធាន​ក្លឹប​ Real Madrid ត្រូវ​បាន​ដឹក​ទៅ​កាន់មន្ទីរ​ពេទ្យ​ បើ​យោង​តាម​ លោក​ Fernando Sanz ដែល​ត្រូវ​ជា​កូន​របស់​លោក​ និយាយ​ទៅ​កាន់​សារព័ត៌មាន​ El Partidazo de COPE។

លោក​ Sanz ចាប់​ផ្ដើម​មាន​អាការៈ​មិន​ស្រួល​ខ្លួន​រយៈពេល​ ៨​ថ្ងៃ​មក​ហើយ​ ដោយ​មាន​បញ្ហា​គ្រុន​ក្ដៅ​រហូត​ តែ​ត្រូវ​បាន​កូន​របស់​លោក​ ឲ្យ​លេប​ថ្នាំ​​ក្ដៅ​ខ្លួន​ ទោះ​ជា​យ៉ាង​អាការៈ​របស់​លោក​ កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ រហូត​ដក​ដង្ហើម​មិន​ចង់​បាន​ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យសង្គ្រោះ​បន្ទាន់​មួយ​ ដែល​ព្យាបាល​អ្នក​ជំងឺ​កូរ៉ូណា។

ទោះ​ជា​យ៉ាង​ណា​ អតីត​ប្រធាន​ក្លឹប​រូប​នេះ​ មិន​ទាន់​ដឹង​ច្បាស់​ថា​លោក​កំពុង​មានផ្ទុក​ជំងឺ​កូរ៉ូណា​ឬក៏​យ៉ាង​ណា​នោះ​ទេ​ គ្រាន់​តែ​មាន​អាការៈ​ដូច​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Lorenzo Sanz ធ្លាប់​ជា​ប្រធាន​ក្លឹប​ Real Madrid អស់​រយៈ​ពេល​ ៥​ឆ្នាំ​គឺ​ចាប់​ពី​ឆ្នាំ ១៩៩៥ដល់​ឆ្នាំ ២០០០ ដែល​បាន​ដឹក​នាំ​ក្លឹប​នេះ​ឲ្យ​ទទួល​ពាន​រង្វាន់​មួយ​ចំនួន​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់