• 2020-03-13 06:29:43
  • ប្រដាល់

ONE Championship សម្រេចលើកពេលការប្រកួតបិទទ្វារមួយចំនួន

  • 2020-03-13 06:29:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ONE ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍​កីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រទ្វីបអាស៊ីបានប្រកាសនៅ​ថ្ងៃ​នេះ​ថា ការប្រកួតបិទទ្វារមួយចំនួន​ត្រូវបានលើក​ពេលក្នុងគ្រាដែលពិភពលោក​កំពុងរងការ​វាយ​ប្រហារ​ដោយ​ Covid-19។ យ៉ាងណាក្ដី រាល់កម្មវិធីទាំងអស់​ត្រូវផ្សាយ​បន្តផ្ទាល់​តាមបណ្ដាញ​សង្គម​របស់​ខ្លួន ប៉ុន្តែព្រឹត្តិការណ៍នៃការប្រកួតត្រូវបានផ្អាកយ៉ាងហោចរហូតដល់ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០ ​ដោយសារតែមេរោគកាចសាហាវ Covid-19។

ចំណែក​ការប្រកួត​ផ្សេងទៀតដែល​គ្រោងរៀប​ចំនៅសិង្ហបុរី ​ថ្ងៃទី ១៧ ខែ មេសា, ២៤ មេសា, ១ ឧសភា និង ៨ឧសភា នឹងត្រូវប្រកាសនាពេលឆាប់ៗនេះ ហើយការប្ដូរថ្ងៃប្រកួតក៏ ​នឹងត្រូវបង្ហាញ ផងដែរ។ ជាមួយ​គ្នា​នោះ​ដែរ ​កម្មវិធី ​ONE Infinity Series ដែល​ជា​កម្មវិធី​ថ្មី​ត្រូវ​បាន​គេលើក​ពេល​ទៅ​ប្រកួត​នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ ខាងមុខ​នៅ​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។​ កម្មវិធី​ដំបូង​នោះ​ត្រូវ​បាន​គេដាក់ឈ្មោះថា​ ONE Infinity 1 ដែលរៀបចំនៅសង្វៀន Mall of Asia Arena។

ក្រៅពីនោះ​ កម្មវិធី ONE Esports Dota 2 Indonesia Invitational ​ដែលគ្រោង​ធ្វើនៅហ្សាកាតា​នៅថ្ងៃទី ១៨ និង១៩ មេសា ​ត្រូវប្ដូរទៅទៅថ្ងៃទី២៣ដល់ ២៩ ខែវិច្ឆិកា វិញ។​ លើសពីនេះ​ កម្មវិធីជម្រុះ ONE Esports Dota 2​ ប្រចាំតំបន់នៅហ្សាកាតា ​ដែលត្រូវដាក់កម្មវិធីប្រកួតនៅថ្ងៃទី ១៤ និង ១៥​ ខែមីនានេះ​ត្រូវរៀបចំក្នុង​ស្ទីឌយោវិញ​។

លោក Chatri Sityodtong ដែលជាប្រធាន និងជានាយកប្រតិបត្តិ ONE Championship​ បានថ្លែង​ឲ្យដឹង​ថា៖«​យើងត្រូវយកចិត្តទុកដាក់លើអ្នកគាំទ្ររបស់យើងឲ្យមានសុវត្ថិភាព កីឡាករ​កីឡាការិនីរបស់​យើង​ បុគ្គលិករបស់យើង ​ដៃគូសហការ និងសាធារណជន ​ជាអាទិភាពសំខាន់សម្រាប់ ONE Championship។​ ប៉ុន្តែក្រុមការងារ​របស់ខ្ញុំនៅតែមាន​ឆន្ទៈដើម្បីផ្ដល់ការកម្សាន្ត​ផ្នែក​កីឡាដ៏​ល្អ​បំផុត​ក្នុង​លោក​និងផ្សាយផ្ទាល់ទូទាំងពិភពលោកចំពោះកម្មវិធីនានានាពេលខាងមុខ។ អ្នកគាំទ្រ​រាប់​លាន​នាក់​អាច​ទស្សនាតាម​គេហដ្ឋានទូទាំងពិភពលោក។ នេះជាផាសុកភាព​មួយដែល​អាចទស្សនា​ពី​គេហដ្ឋាន ​និងទប់ស្កាត់កុំឲ្យឆ្លងមេរោគ​ Covid-19៕

អត្ថបទ៖ ស៊ី ធី

មតិយោបល់