- 2020-03-06 12:04:04
- បាល់ទាត់
ជំនួយការគ្រូបង្គោល Barca ប្រាប់ពីមូលហេតុដែលជេរ Griezmann
- 2020-03-06 12:04:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនួយការគ្រូបង្គោល Barca ប្រាប់ពីមូលហេតុដែលជេរ Griezmann
ចន្លោះមិនឃើញ
លោក Eder Sarabia ជំនួយការគ្រូបង្គោលក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មាន El Periodico នាពេលថ្មីៗនេះថា វាមិនល្អទេ ដែលមានអ្នកសារព័ត៌មានយករឿងរបស់កីឡាករធ្វើជាព័ត៌មាន។
លោក Sarabia ៖ " វាមិនគួរឲ្យកើតមានទេអ្នក ដែលយករឿងកីឡាករយកធ្វើព័ត៌មាន និងយកទៅធ្វើអ្វីស្រេចតែចិត្តនោះទេ។ វាពិតជាមិនគួរឲ្យកើតមានឡើងទេ ដែលអ្នកកាសែតតាមថតអ្នករហូត សូម្បីតែអ្នកអង្គុយលើបង់នោះទេ " ។
ជំនួយការគ្រូបង្គោលរូបនេះបានបន្តថា ៖ " សកម្មភាពទាំងអស់នេះគួរតែបញ្ឈប់ និយាយទៅគឺមិនត្រូវឲ្យមានតែម្ដង។ ព្រោះថាវាធ្វើអ្នក មិនអាចធ្វើអ្វីបានទាំងអស់សូម្បីតែនិយាយ តែដូចខ្ញុំ ខ្ញុំមិនអាចបិទមាត់ខ្លួនឯងរហូតអញ្ចឹងទេ។ ដូច្នេះសកម្មភាពទាំងនេះមិនគួរកើតឡើងទេ " ។
ទោះជាយ៉ាងណាក្ដី ចំពោះបញ្ហាលោក Eder Sarabia លើកឡើងនេះ ក៏ត្រូវបានលោក Quique Setien គ្រូបង្គោលក្លឹប Barcelonaឆ្លើយតប ដោយធ្វើការបកស្រាយពន្យល់ទៅលោកវិញផងដែរ៕
ទស្សនាវីដេអូគេថតជាប់ ជំនួយការគ្រូបង្វឹក Barca ជេរ Griezmann កំឡុងប្រកួត El Clasico