• 2020-03-05 06:44:11
  • ប្រដាល់

Nguyen Tran Duy Nhat និយាយពីចំណុចខ្លាំង និងចំណុចខ្សោយ​របស់​ សុខ ធី

  • 2020-03-05 06:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រដាល់វៀតណាម ដែល​កំពុង​ឡើង​កូដ Nguyen Tran Duy Nhat នឹង​ត្រូវ​ប៉ះ​អ្នកប្រដាល់​កម្ពុជា សុខ ធី ក្នុង​ព្រឹត្តិការណ៍ ONE: Hearts of Heroes របស់ ONE Championship នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម នា​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

មុន​ការប្រកួត​មកដល់ Nguyen Tran Duy Nhat បាន​ឆ្លើយ​សំណួរ​មួយចំនួន​របស់ [Sabay] ប៉ុន្តែ​ថ្ងៃនេះ Sabay សូម​លើក​យក​មួយចម្លើយ​របស់ Duy Nhat ទាក់ទង​នឹង​ចំណុច​ខ្លាំង និងចំណុច​ខ្សោយ​របស់​ សុខ ធី។

Nguyen Tran Duy Nhat ពេលប្រកួត​កន្លងមក (រូបភាព៖ ONE Championship

Nguyen Tran Duy Nhat បាន​ឆ្លើយពីចំណុចខ្លាំង​របស់ សុខ ធី ថា៖

"អ្នកប្រហែល​ជា​ដឹងហើយថា សុខ ធី មិន​មែនជា​ប្រដាល់​មួយថៃនោះទេ។ គាត់គឺជា​អ្នកប្រដាល់​គុនខ្មែរ ដែល​នាំ​យក​ក្បាច់​ពិសេស​ៗរបស់គុនខ្មែរ ទៅប្រឡូក​ក្នុ​ងសង្វៀន​មួយថៃ។ ប្រសិន​បើ​អ្នក​ហ៊ាន​តែ​ចាត់ទុកគាត់ថា​ជា​អ្នកប្រដាល់​មួយថៃ​ធម្មតាម្នាក់ អ្នកនឹង​បរាជ័យ​ដោយសារ​គាត់​មិន​ខាន"។

"អ្នកប្រដាល់គុនខ្មែរ ចូលចិត្ត​ម៉ាត់ កែង និងឱប​ដើម្បី​បញ្ចេញ​ក្បាច់​ពិសេសនានា។ ពួកគេមិនបារម្ភ​រឿង​​នៅ​កៀកគូប្រកួតនោះទេ ព្រោះ​ពួកគេ​អាច​ចាប់​ឱកាស​នេះ ដើម្បី​ផ្ដួល​គូប្រកួត។ បើនិយាយពីសុខ ធី វិញ គឺជា​អ្នកប្រដាល់​ដែល​មិន​ងាយ​សន្លប់​ដោយសារ​កណ្ដាប់ដៃ​វ៉ៃ​ចូល​មុខ​នោះទេ។ គាត់​នៅក្មេង ទើបអាយុ ២៣ឆ្នាំ។ គាត់​ជា​អ្នកប្រដាល់​ដ៏ខ្លាំងម្នាក់"។

ចំពោះចំណុច​ខ្សោយវិញ Nguyen Tran Duy Nhat បាន​លើកឡើង​ដូចខាងក្រោម៖

"ប្រសិន​បើ​និយាយពីចំណុចខ្សោយ​វិញ គឺ​ចលនា​របស់​ សុខ ធី។ ពេល​គាត់ប្រកួត​មួយថៃ គាត់​ហាក់​ដូចជា​យឺត​បន្តិច ឯការ​ធ្វើ​ចលនា ក៏មិន​សូវ​រលូន​ប៉ុន្មាន​ដែរ"។

សុខ ធី ពេលប្រកួតជាមួយ Lerdsila (រូបភាព៖ ONE Championship)

សូមបញ្ជាក់ថា Nguyen Tran Duy Nhat មិនទាន់ចាញ់នៅសង្វៀន ONE Championship នោះទេ គឺឈ្នះអ្នកប្រដាល់​ម៉ាឡេស៊ី Azwan Che Wil (សន្លប់ទឹក៣) និងឈ្នះអ្នកប្រដាល់ជប៉ុន Yuta Watanabe (សន្លប់ទឹក២)។ ចំណែក សុខ ធី មិនទាន់ឈ្នះ​នៅសង្វៀន​លំដាប់ពិភពលោក​នេះទេ គឺ​ចាញ់អ្នកប្រដាល់ថៃ Lerdsila Phuket Top Team ២ដង និងចាញ់​ Rodtang Jitmuangnon៕

ចុចអាន៖ ផ្លូវការ​១០០% សុខ ធី ជួប​ប៉ួខាវ​វៀតណាម នៅ​ទីក្រុង​ហូជីមីញ

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់